វប្បធម៌ ជំនឿ
ពិធី «ឡើងមាឃ» ឬ “ឡើងអ្នកតា” របស់អ្នកស្រុកអង្គរ នឹងប្រារព្ធនៅចុងសប្ដាហ៍នេះ
នៅឆ្នាំនេះ ពិធី «ឡើងមាឃ» ឬ “ឡើងអ្នកតា” របស់អ្នកស្រុកអង្គរ នឹងប្រារព្ធនៅចុងសប្ដាហ៍នេះ ពោលគឺនៅ ថ្ងៃអាទិត្យ ២កើត ខែមាឃ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើពិធីចាប់ត្រីសម្រាប់ធ្វើម្ហូបថ្ងៃឡើងមាឃ នៅត្រពាំងបឹង វេលាម៉ោង ៦ព្រឹក។ ទីតាំងស្ថិតនៅ ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែកុម្ភៈ នេះ។

ពិធី «ឡើងមាឃ» ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែធ្វើនៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ន ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួន ដោយនាំគ្នាធ្វើពិធីឡើងមាឃ ឬឡើងអ្នកតា នៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។

ខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោល គឺជាការបិទបញ្ចប់វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ភូមិជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិល នៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង របស់សង្កាត់គោកចក ភូមិក្រវ៉ាន់ របស់សង្កាត់នគរធំ ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់ របស់ឃុំព្រះដាក់ ភូមិសាលាក្រវ៉ាន់ របស់ឃុំរំចេក ភូមិស្រែចង្ហូត របស់ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ របស់ឃុំលាងដៃ នៃស្រុកនគរធំជាដើម តែងធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាតែមួយល្ងាចប៉ុណ្ណោះ។ ចំណែកឯភូមិខ្លះទៀត ធ្វើរយៈពេលមួយយប់មួយថ្ងៃក៏មាន៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


