វប្បធម៌ ជំនឿ
មកស្គាល់ពីប្រវត្តិវត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ដែលមានអាយុកាលជាង ១០០ ឆ្នាំ
វត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត គឺជាវត្តបុរាណមួយមានបារមីខ្លាំងពូកែ ហើយក៏ជាជីវិតមួយដែលស្ថិតនៅលើទួលមិនចេះលិចទឹក នៅក្នុងតំបន់ព្រៃលិចទឹក ឬ ព្រៃរនាម នាបឹងទន្លេសាប។

បើធ្វើដំណើរដោយកាណូត ឬ ស្មាច់ តាមបណ្ដោយដងស្ទឹងសង្កែ ទៅប៉ែកខាងក្រោម ដោយប្រើរយៈពេលពី ៣ ទៅ ៤ ម៉ោង នោះយើងនឹងទៅដល់វត្តបុរាណមួយដែលមានឈ្មោះថា “វត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត” ហើយវត្តនេះមានចម្ងាយ ៥៤ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ដែលវត្តនេះបច្ចុប្បន្នបានប្រែក្លាយទៅជារមណីយដ្ឋានសាសនា។

វត្តឈើខ្មៅ ឬ វត្តទួលអណ្ដែត ស្ថិតក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានអាយុកាល ១៣៨ ឆ្នាំ មកហើយ ដែលកសាងឡើងនៅឆ្នាំ ១៨៨៧ ដោយទីទួលដែលកសាងវត្តនេះតាំងពីបុរាណកាលមកគឺមិនចេះលិចទាល់តែសោះបើទោះបីជាខែវស្សាទឹកទន្លេជន់ជោរបែបណាក៏ដោយទើបគេប្រសិទ្ធិនាមឲ្យឈ្មោះថាវត្តទួលអណ្ដែត។

ប្រវត្តិ នៃវត្តឈើខ្មៅនេះ កាលពីបុរាណកាល គឺនៅលើទួលនេះសំបូរទៅដោយដើមឈើខ្មៅដែលអ្នកភូមិបានកាប់ដើមឈើខ្មៅទាំងនេះយកមកកសាងព្រះវិហារ ហើយក៏នាំគ្នាហៅថាវត្តឈើខ្មៅចាប់តាំងពីពេលនោះមក ប៉ុន្តែដោយសារបារមីខ្លាំងពូកែព្រោះទីទួលដែលកសាងទីអារាមនេះមិនចេះលិចទឹកទាល់តែសោះ បើទោះបីជាទឹកជន់ខ្លាំងយ៉ាងណាក៏ដោយគឺទួលនេះនៅតែអណ្ដែតដដែលទើបអ្នកភូមិប្រសិទ្ធិនាមថ្មីមួយទៀតគឺវត្តទួលអណ្ដែត។

បច្ចុប្បន្នទីអារាមនេះមិនសូវមានភ្ញៀវទៅច្រើននោះឡើយ ដោយសារតែការធ្វើដំណើរត្រូវប្រើរយៈពេល ៣ ទៅ ៤ ម៉ោង បើសម្រាប់ខែវស្សាគឺត្រូវប្រើពេល ៥ ម៉ោងឯណោះទើបទៅដល់ ប៉ុន្តែសម្រាប់អ្នកភូមិកោះជីវាំងនៅតែមានជំនឿថា ទីតាំងវត្ត និងព្រះបដិមាករក្នុងទីអារាមនេះ គឺមានបារមីខ្លាំងពូកែ។

ក្នុងវត្តនេះដែរបច្ចុប្បន្នក៏មានទូកងដែលកសាងឡើងដោយដើមគគីរនៅក្នុងវត្ត និងមានបារមីស័ក្ដិសិទ្ធិដែលមានឈ្មោះថា “ពពកអណ្ដែតសជ័យ បារមីវត្តឈើខ្មៅ” ហើយក៏ធ្លាប់ចូលរួមប្រកួតម្ដងៗ នៅខេត្តបាត់ដំបងផងដែរ។ បច្ចុប្បន្ននេះ បើទោះបីជាទីអារាមនៅឆ្ងាយមិនសូវមានភ្ញៀវទៅដល់ក៏ដោយ ក៏ប៉ុន្តែសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមកាណូតពីបាត់ដំបងទៅសៀមរាប ឬ ពីសៀមរាបមកបាត់ដំបង ក៏អាចបានឆៀងចូលលេង ដើម្បីបានស្គាល់វត្តឈើខ្មៅនេះដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ