នយោបាយ
រដ្ឋាភិបាលប្រកាសជោគជ័យបន្ថែមទៀតនៃនយោបាយការទូតក្រោយទស្សនៈកិច្ចមេដឹកនាំចិន និងថៃ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីភាពជោគជ័យកាន់តែខ្លាំងនូវនយោបាយការទូតរបស់ខ្លួនបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរួច។

ក្នុងសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចុះថ្ងៃទី២៤ ខែមេសា ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជាបានលើកមកបញ្ជាក់ថា ការធ្វើដំណើរទស្សនកិច្ចមកកម្ពុជាជាបន្តបន្ទាប់របស់មេដឹកនាំពិភពលោកក្រោយចូលឆ្នាំខ្មែរនេះគឺជា «ឧទាហរណ៍ជាក់ស្ដែងមួយទៀត សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងនយោបាយការទូតរបស់ខ្លួន ដោយកសាងបានទំនាក់ទំនងល្អ និងកាន់តែស៊ីជម្រៅជាមួយបណ្ដាប្រទេសជាមិត្តនៅគ្រប់ជ្រុងជ្រោយនៃពិភពលោក»។

គួរឱ្យដឹងដែរថាបន្ទាប់ពីកម្ពុជារៀបចំពិធីបុណ្យចូលឆ្នាំខ្មែរចប់ភ្លាម ប្រធានាធិបតីប្រទេសចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាភ្លាមៗផងដែរ។ ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកស៊ី ធ្វើឱ្យកម្ពុជា-ចិនសម្រេចនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល។
ក្នុងដំណើរទស្សនកិច្ចនោះកម្ពុជា-ចិន ក៏សម្រេចបាននូវកិច្ចព្រមព្រៀងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណន់តេជោដែលជាគម្រោងដ៏ធំរបស់កម្ពុជាផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស៊ីបានបញ្ចប់៥ថ្ងៃ នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជាជាបន្តទៀតដោយបានពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាមិត្តកាន់តែខ្លាំងរវាងកម្ពុជា-ថៃ ដោយក្នុងនោះនាយករដ្ឋមន្ត្រីថៃក៏បាននិយាយផងដែរថាលោកស្រីមានជំនឿខ្ពស់លើការទុកចិត្តផ្នែកនយោបាយជាមួយកម្ពុជាធ្វើឱ្យប្រទេសកម្ពុជានិងថៃជម្នះនូវបញ្ហាជាច្រើន ទទួលបានផលប្រយោជន៍ខ្ពស់ និងការអភិវឌ្ឍក្នុងតំបន់។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា គោលនយោបាយរដ្ឋាភិបាលអាណត្តិទី៧ គឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលក្នុងអណត្តិទី៦ បានធ្វើរួចមកហើយ ជាពិសេសការបង្កើត ការថែរក្សា និងទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើគោលការណ៍ឯករាជ្យ គោរពគ្នា ទៅវិញទៅមកផ្អែកលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក នេះទើបជាចំណងមិត្តភាពបានយូរអង្វែង៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ