សន្តិសុខសង្គម
(មានវីដេអូ)ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយយកកាំបិតចិតទុរេនដេញចាក់ បុរសម្នាក់ រងរបួស នៅបុរីកីឡា
នគរបាលខណ្ឌ ៧ មករា ចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីយកកាំបិតដេញចាក់គេឯង នៅបុរីកីឡា បណ្ដាលឲ្យបុរសម្នាក់ រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ និង ២០ នាទីរសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ នៅចំណុចអគារបុរីកីឡា (អគារទី ០៣) តាមបណ្ដោយផ្លូវលេខ ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរសដែលគេសង្ស័យមានសតិមិនគ្រប់ ដៃមានកាន់កាំបិតចុងស្រួច បានដើរបបួលពលរដ្ឋជិតនោះចាក់គ្នា។ ស្រាប់តែមួយសន្ទុះក្រោយមក បុរសរូបនោះ បានដេញចាក់ទៅលើពលរដ្ឋម្នាក់ ដែលកំពុងដើរតាមផ្លូវ តែសំណាងល្អគ្រាន់តែរបួសសើស្បែក។ ស្របពេលនោះក៏មានពលរដ្ឋបានរត់ស្ទុះទៅជួយ និងបន្តរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកអន្តរាគមន៍ផងដែរ។

បន្ទាប់ពីទទួលដំណឹងថាមានករណីចាក់នេះ ភ្លាមៗ លោក ជុន ប៊ុនណាត អធិការខណ្ឌ ៧ មករា បានបញ្ជាឲ្យលោក អ៊ុន ភារម្យ នាយប៉ុស្តិ៍វាលវង់ ដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ដើម្បីបង្ក្រាបចាប់ខ្លួនឲ្យខាងតែបាន។
ជាក់ស្ដែងកម្លាំងជំនាញបានធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន ០៥ ឆ្នាំ ហើយទើបតែចេញនោះទេ។ ក្នុងនោះ ដកហូតបានវត្ថុតាង កាំបិតចិតទុរេនមុខស្រួចចំនួន ០១ ដើម , ដង្កាប់ចំនួន ០១ និង កាតាបចំនួន ០១ ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍វាលវង់ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ ៖ រដ្ឋា
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


