កីឡា
គ្រូព្រះខ័នរាជស្វាយរៀងលោក Munoz ចេញមកបញ្ជាក់អំពីបញ្ហារបួស Gabi
គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បង្ហាញក្តីជឿជាក់លើបញ្ហារបួសរបស់ខ្សែប្រយុទ្ធស្លាប Gabriel Silva នឹងមិនធ្ងន់ធ្ងរពេកទេ។

Gabi បានជួបបញ្ហារបួស បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែការពារ Backer Alexander នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» កាលពីថ្ងៃ ពុធ ទី ២៣ ខែ មេសា កន្លងទៅ ដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ បឹងកេត ១-០ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។
តាមរយៈរបួសនេះ Gabi ត្រូវបានគេសង្ស័យថា អាចនឹងមានបញ្ហារបួសសរសៃពួរ។ ចំណែកលោក Pep Munoz វិញ ក៏សង្ស័យបែបនេះដូចគ្នា ប៉ុន្តែកាលពីល្ងាចថ្ងៃទី ២៥ ខែ មេសា ម្សិលមិញ នៅក្នុងសន្និសីទកាសែតមុនការប្រកួតទល់នឹង Angkor Tiger លោកបានមានប្រសាសន៍អំពីបច្ចុប្បន្នភាពរបួស Gabi ថា ៖ «Gabi គឺច្បាស់ណាស់នៅក្នុងការប្រកួតនេះ (Angkor Tiger) គឺគាត់ចូលលេងអត់បានទេ។ ឥឡូវនេះយើងកំពុងរង់ចាំរបាយការណ៍ពីប្រទេសថៃ ប៉ុន្តែអ្វីដែលយើងឃើញ និងការសិក្សាកន្លងមក របួសរបស់គាត់ គឺមិនអាក្រក់ណាស់ណាពេកទេ។ អ៊ីចឹងសង្ឃឹមថា ប្រកួតក្រោយទៀត គាត់នឹងអាចចូលរួមវិញបាន»។

ស្ថានភាពរបួសលម្អិតរបស់ Gabi គឺកំពុងរង់ចាំរបាយការណ៍បញ្ជាក់ពីប្រទេសថៃ។ ឥឡូវគាត់កំពុងសម្រាកធ្វើការពិនិត្យនៅទីនោះ។ យ៉ាងណាក៏ដោយ ចំពោះបញ្ហារបួសនេះ ក៏បានផ្តល់ជាក្តីព្រួយបារម្ភដល់ក្រុម ព្រះខ័នរាជស្វាយរៀង ផងដែរ ដោយសារនៅថ្ងៃទី ១០ ខែ ឧសភា ខាងមុខ ពួកគេនឹងត្រូវមានភារកិច្ចជួបក្រុម FK Arkadag នៅពហុកីឡដ្ឋានជាតិ មរតកតេជោ វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


