ជីវិតកម្សាន្ដ
តារាហុងកុង Benjamin ថា ផ្ទៃក្នុង TVB រង្គោះរង្គើ ជាបញ្ហាធំដែលតារាចាកចេញជាបន្តបន្ទាប់
តារាសម្តែងហុងកុងលោក Benjamin Yuen ដែលបានអវត្តមានពីកម្មវិធីរបស់ប៉ុស្តិ៍ទូរទស្សន៍ដ៏ធំ TVB ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះថា ការការរុះរើដ៏ធំមួយមួយនៅក្នុងក្រុមប្រតិបត្តិនៃបណ្តាញផ្សាយនិ ងការរង្គោះរង្គើការគ្រប់គ្រងនាំឲ្យតួនាទីរបស់លោកធ្លាក់ចុះ និងសូម្បីតែតារាប្រុស-ស្រីផ្សេងៗទៀត។

យោងតាម The Star នៅក្នុងកម្មវិធីអនឡាញថ្មីមួយដែលរៀបចំដោយអ្នកនិពន្ធទំនុកច្រៀង Gary Yeung តារាសម្ដែងវ័យ៤៣ឆ្នាំរូបនេះស្រាប់តែទម្លាយថា ច្រើនឆ្នាំមកនេះលោកតែងតែបាត់មុខពីប៉ុស្តិ៍ទូរទស្សន៍ ហើយនោះគឺជាការរៀបចំរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ គ្មានអ្វីដែលលោកអាចធ្វើបាននោះទេ។ ក្នុងនោះ តួប្រុសថែមទាំងសង្កត់ធ្ងន់ថា «នេះជាជោគវាសនារបស់ខ្ញុំ» ។
តួហុងកុងត្រូវបានគេស្គាល់យ៉ាងច្បាស់ថា លោកតែងតែបង្ហាញខ្លួនក្នុងរឿងភាគរហូតដល់បីក្នុងមួយឆ្នាំឯ នៅពេលអាជីពកាន់តែឡើងស្រឺតៗ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៤ តារាប្រុសបានសម្តែងក្នុងរឿងភាគពីរប៉ុណ្ណោះ ក្រោមចំណងជើងថា «No Room for Crime» និង «Forensic Heroes 6» ដែលនោះគឺការបង្ហាញពីការធ្លាក់ចុះ នៃសកម្មភាគផ្ទាល់ខ្លួនជាងពេលណាៗទាំងអស់។
តារាប្រុសរូបសង្ហាបានពន្យល់បន្ថែមទៀតថា បន្ទាប់ពីនាយកប្រតិបត្តិត្រូវបានជំនួស ហើយប្រព័ន្ធទាំងមូលត្រូវបានផ្លាស់ប្តូរ អ្នកដែលផ្តល់ការងារឲ្យលោកក៏បានចាកចេញ ដូច្នេះគ្រប់យ៉ាងលោកត្រូវតែចាប់ផ្តើមដូចកាលដំបូងៗ។ ពេលនេះ លោកទទួលថតរឿងតែ១ទៅ២រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយទទួលស្គាល់ថា សិល្បករផ្សេងទៀតក៏កំពុងជួបការលំបាក ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងបច្ចុប្បន្នផងដែរ។
ដោយឡែក ងាកមកកាន់អាជីពតារាដែលកំពុងកើនឡើង ប៉ុន្តែបែរជាថយចុះចំនួននៃឱកាសនៅស្ថានីយ៍ដ៏ធំរបស់ហុងកុង ក្នុងនោះក៏មានតារាសម្តែង Sandra Ng ដែលធ្លាប់ដាក់ឈ្មោះថាស្តេចប្រដាល់របស់ហុងកុង បាននិយាយថា នាងចាកចេញពីបណ្តាញដោយសារតែតម្លៃខ្លួនទាបពេក។ ចំណែកឯតារាសម្ដែង Ali Lee ក៏បានលើកឡើងពីតួនាទីដែលមានកម្រិតថា នេះជាហេតុផលសម្រាប់ការចាកចេញរបស់នាង។
ដូចដែលទស្សនិកជនដែលនិយមតាមដានភាពយន្តភាគហុងកុងបានជ្រាបច្បាស់ថា Benjamin Yuen បានចុះកិច្ចសន្យាជាមួយ TVB អស់រយៈពេលជាយូរណាស់មកហើយ។ អាជីពរបស់លោក បានចាប់ផ្ដើមឡើងកាន់តែខ្លាំង និងបានសាងកេរ្តិ៍ឈ្មោះ បន្ទាប់ពីបានឈ្នះការប្រលងប្រជែងក្នុងកកម្មវិធី Mr. Hong Kong ក្នុងឆ្នាំ ២០០៧។ ប៉ុន្មានឆ្នាំមកនេះ គាត់បានប្រមូលពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ TVB Anniversary Awards ចំនួនបី និងពានរង្វាន់ TVB Star Awards Malaysia ចំនួនពីរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុងនាង Gloria ក្រោយរៀបការខុស បាត់បង់អស់កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


