នយោបាយ
សម្ដេចសភាធិបតីជំរុញវប្បធម៌សាមគ្គីដើម្បីរក្សាជ័យជម្នះរបស់គណបក្សបន្តទៀត
ប្រធានសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានចលនាស្ត្រីគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញដល់សមាជិកបានជំរុញដល់បណ្ដាញស្ត្រីបន្តនូវវប្បធម៌សាមគ្គីគ្នាឱ្យបានខ្ជាប់ខ្ជួន និងត្រូវខិតខំកសាងបក្ស និងបង្កើនកម្លាំងគាំទ្រដើម្បីរក្សាជ័យជម្នះរបស់គណបក្សបន្តទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីគណបក្សស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថា គោលការណ៍ «រក្សាចាស់បង្កើនថ្មី» គឺនៅតែពង្រឹងដដែល ដោយវានឹងជួយដល់ការឈ្នះរបស់គណបក្ស នាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀតជូនគណបក្ស ពិសេសសម្រាប់ការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ ខាងមុខនេះ។
ជាមួយគ្នានេះសម្ដេចសភាធិបតីបានជំរុញដល់ក្រុមការងារត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវតម្រូវការរបស់ពួកគាត់ហើយរួមគ្នាដោះស្រាយនិងរាយការណ៍ជូនថ្នាក់ដឹកនាំ ឱ្យបានលឿន ក្នុងការដោះស្រាយជូនពលរដ្ឋ។
សម្ដេចថា៖ «វប្បធម៌របស់គណបក្សប្រជាជនកម្ពុជា តំាងពីដើមរៀងមក គឺមិនដែលទុកនិងរត់ចោលប្រជាពលរដ្ឋ ម្តងណាឡើយ»។

សម្តេចប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់ថាក្នុងនាមជាសមាជិកគណបក្សត្រូវក្តាប់ឱ្យជាប់នូវសេចក្តីសម្រេចនិងគោលការណ៍នានារបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាល ដែលបានឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជាការលើកកម្ពស់ជីវភាព ការផ្តល់សេវាសាធារណ:ជូនពលរដ្ឋ ដែលមានដូចជាគោលនយោបាយជាតិគំាពារសង្គម មានការផ្តល់ផលប្រយោជន៍ជាច្រើន ជូនពលរដ្ឋលើសេវាថែទំាសុខភាព និងជីវភាពរស់នៅ ពិសេសស្រ្តីនៅពេលពពោះនិងពេលសម្រាលបុត្រនោះ។
ក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់នោះ សម្ដេចសភាធិបតីបានធានាថាដរាបណាកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ក្រោមការដឹកនាំរបស់គគណបក្សប្រជាជនកម្ពុជាពិតជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ព្រមទាំងបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំគណបក្សនិងប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់និងខ្វាយខ្វល់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់សមាជិកគណបក្សនិងប្រជាពលរដ្ឋជាប់ជានិច្ច៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


