កីឡា
លោក Ancelotti ត្រៀមកូនសោសម្ងាត់ម្នាក់រួចរាល់ ចាំបិទ Lamine Yamal សប្តាហ៍នេះ
អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានត្រៀមកូនក្រុមរបស់ខ្លួនម្នាក់ ដើម្បីតាមបិទខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Lamine Yamal នៅចុងសប្តាហ៍នេះរួចរាល់ហើយ។

Real Madrid នឹងត្រូវជួបគ្នាជាមួយក្រុមអ្នកមានបុណ្យ FC Barcelona នៅកីឡដ្ឋាន Estadio de La Cartuja ក្នុងទីក្រុង Sevilla នាយប់រំលងអាធ្រាត្រថ្ងៃ សៅរិ៍ ឈានចូលថ្ងៃ អាទិត្យ ទី ២៧ ខែ មេសា ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ។
មុនការប្រកួតនេះដល់ សារព័ត៌មាន អេស្ប៉ាញ Marca បានបញ្ចេញថា លោក Ancelotti បានត្រៀមកីឡាករម្នាក់រួចរាល់ គឺខ្សែការពារស្លាបឆ្វេង Ferland Mendy ដើម្បីតាមបិទលើខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំដ៏មានទេពកោសល្យរបស់ Barcelona កីឡាករ Lamine Yamal។

ជំនួបលើកនេះ លោក Ancelotti ហាក់មិនប្រហែសទៀតឡើយចំពោះ Yamal ពីព្រោះថាការប្រកួតកន្លងមកនៅរដូវកាលនេះទាំងក្នុងពាន La Liga និង Spanish Super Cup គឺកីឡាករវ័យ ១៧ ឆ្នាំរូបនេះបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រហូតធ្វើឱ្យក្រុមអធិរាជសបរាជ័យផ្ទួនៗ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


