ព័ត៌មានអន្ដរជាតិ
ចិនសងសឹក ដោយគិតថ្លៃកំពង់ផែបន្ថែមលើនាវាអាមេរិក
ក្រសួងដឹកជញ្ជូនចិន បានប្រកាសនៅថ្ងៃសុក្រនេះថា គ្រប់នាវាដែលជាកម្មសិទ្ធិ ឬប្រតិបត្តិការដោយក្រុមហ៊ុន ឬបុគ្គលអាមេរិក ឬនាវាដែលផលិតនៅ ឬបំពាក់ទង់ជាតិអាមេរិក នឹងត្រូវគិតថ្លៃកំពង់ផែបន្ថែមរាល់ពេលធ្វើដំណើរទៅកាន់កំពង់ផែចិនមួយជើងៗ ចាប់ពីថ្ងៃទី ១៤ តុលា តទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាកងារសារព័ត៌មានរ៉យទ័រ។

ក្រសួងលើកឡើងថា ចំណាត់ការរបស់ចិននៅពេលនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងវិធានការរបស់អាមេរិក ដែលកំណត់ថ្លៃកំពង់ផែសម្រាប់នាវាពាក់ព័ន្ធចិន ដោយចូលជាធរមាននៅថ្ងៃទី ១៤ តុលា ដូចគ្នា។
អាមេរិកកំណត់ថា រាល់នាវាផលិតនៅចិន ឬដំណើរការ ឬគ្រប់គ្រងដោយអង្គភាពរបស់ចិន នឹងត្រូវបង់ថ្លៃសេវានៅពេលចតនៅកំពង់ផែអាមេរិកដំបូងគេ។ រ៉យទ័រផ្សាយថា ថ្លៃសេវាអាចឡើងដល់ ១ លានដុល្លារ សម្រាប់នាវាមួយគ្រឿងដែលផ្ទុកលើសពី ១០ ០០០ កុងតឺន័រ ហើយតម្លៃនេះអាចកើនឡើងជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២៨។នេះបើតាម «ការប៉ាន់ស្មានរបស់អ្នកវិភាគ»។ កប៉ាល់ដែលគ្រប់គ្រង ឬដំណើរការដោយចិន នឹងបង់ប្រាក់ ៨០ ដុល្លារ/ឯកតាស្តុកទំនិញ (per NT) សម្រាប់រាល់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
ការដាក់ថ្លៃឈ្នួលលើនាវាអាមេរិក គឺជាផ្នែកមួយនៃការជំរុញផលិតកម្មនាវាអាមេរិក និងទប់ស្កាត់កំណើនឥទ្ធិពលរបស់ចិនទាំងក្នុងការដឹកជញ្ជូនតាមជើងទឹក និងពាណិជ្ជកម្ម។

យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនចិនបាននិយាយថា ចំណាត់ការរបស់អាមេរិក «គឺជាការរើសអើងយ៉ាងច្បាស់ និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសចិន រំខានយ៉ាងខ្លាំងដល់ស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ»។
គេមើលឃើញថា ក្នុងរយៈពេល ២ ទស្សវត្សរ៍មកនេះ ចិនបានឈានទៅដល់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងផលិតកម្មនាវា ទាំងក្នុងគម្រោងពាណិជ្ជកម្ម និងយោធា។ រ៉យទ័រផ្សាយថា ចំណាត់ការដំឡើងថ្លៃលើនាវាអាមេរិក អាចប៉ះពាល់អាមេរិក ជាងចំណាត់ការអាមេរិកដាក់នៅលើចិន។
បើតាមក្រសួងដឹកជញ្ជូនចិន នាវាអាមេរិកដែលចូលចតនៅកំពង់ផែចិនចាប់ពីថ្ងៃទី ១៤ ខែតុលា នឹងត្រូវបង់ថ្លៃសេវាកំពង់ផែ ៤០០ យន់ (៥៦,១៣ ដុល្លារ) per NT។ អត្រានេះនឹងកើនដល់ ៦៤០ យន់ នៅខែមេសា ឆ្នាំក្រោយ, ដល់ ៨៨០ យន់ នៅខែមេសា ឆ្នាំ ២០២៧, និងដល់ ១ ១២០ យន់ នៅខែមេសា ឆ្នាំ ២០២៨។
គួរគូសបញ្ចាក់ថា ការដំឡើងថ្លៃសេវាកំពង់ផែរវាងអាមេរិក និងចិន គឺផ្នែកមួយនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចពិភពលោកទាំង២ ដែលមិនទាន់មានការព្រមព្រៀងពាណិជ្ជកម្មណាមួយជាក់លាក់នៅឡើយទេ៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


