Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ នៅតែជួប​ ស៊ី ដដែលចុងខែនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មថ្មី

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក​ ស្កុត បេសិនថ៍ (Scott Bessent) បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅនឹង​តែជួបជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមការគ្រោងទុកដដែល នៅចុងខែនេះ ខណៈដែលភាគីទាំង២សម្លឹងមើលការបន្ថូរបន្ថយភាពតានតឹងពាណិជ្ជកម្ម​​​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឱ្យយ៉ាងដូច្នេះថារ​បស់លោក បេសិនថ៍ ធ្វើឡើងស្របពេលដែល​សង្រ្គាមពាណិជ្ជកម្ម​អាមេរិក-ចិន ផ្ទុះឡើងជាថ្មីកាលពីសប្ដាហ៍មុន ក្រោយ​លោក ត្រាំ ប្រកាសដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន​ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងដាក់ការរឹតត្បឹតថ្មីលើការនាំចេញរ៉ែកម្រ។ ជាមួយ​នឹង​ការឆ្លើយតបនោះ លោក ត្រាំ ក៏បាន​គំរាមលុបចោលជំនួប​ជាមួយ​លោក ស៊ី ដែល​គ្រោងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាប្រទេសកូរ៉េខាងត្បូង ចុងខែនេះផងដែរ។

លោក បេសិនថ៍ បាននិយាយថា មន្រ្តីអាមេរិក និងចិន បាន​ប្រាស្រ័យទាក់ទងគ្នាច្រើនដងហើយកាលពីចុងសប្ដាហ៍កន្លងទៅ ហើយមាន​ការរំពឹងទុកពីកិច្ចប្រជុំទ្វេភាគីបន្ថែម​ទៀត។ ​លោកបានប្រាប់បណ្ដាញទូរទស្សន៍ Fox Business Network ៖ «យើងបានកាត់បន្ថយ​ភាពតានតឹងបាន​យ៉ាងច្រើន»។

លោកបាន​បន្ថែមយ៉ាងដូច្នេះថា៖ «លោក​ប្រធានាធិបតី ត្រាំ បាននិយាយថាពន្ធ(ថ្មីលើចិន)នឹងមិនទាន់ចូលជាធរមាន​ទេ រហូតទាល់តែថ្ងៃទី ១ វិច្ឆិកា។ លោក និងប្រធានបក្ស[កុម្មុយនិស្តចិន] លោក ស៊ី នឹង​ជួបគ្នានៅប្រទេសកូរ៉េ។ ​ខ្ញុំជឿថា កិច្ចប្រជុំនឹងនៅតែបន្តមាន»។

ក្រសួងពាណិជ្ជកម្មរបស់ចិនឯណោះវិញ បាន​ឱ្យដឹងនៅថ្ងៃអង្គារនេះថា ​ខ្លួនបានជូនដំណឹងជាមុនហើយ​ដល់សហរដ្ឋអាមេរិកអំពី​គម្រោងរឹតបន្តឹង​ការនាំចេញរ៉ែកម្រ​។ ក្រសួង​បញ្ជាក់ថា ភាគីទាំង២នៅតែ​ទាក់​ទង​គ្នាដោះស្រាយបញ្ហា​។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​មិនអាចស្នើឱ្យមាន​ការចរចា ហើយចេញវិធានការគំរាមកំហែងចិនថ្មីៗបន្តបន្ទាប់គ្នានោះទេ។

​កាលពីថ្ងៃអាទិត្យ ចិន​បាន​ទទូចថា វិធានការរបស់​អាមេរិកគឺជាការលាក់ពុតបែបស្ដង់ដារ២ ដោយ​មិនគិតពីការរឹតបន្តឹងរបស់់ខ្លួនលើ​ការនាំចេញបច្ចេកវិទ្យា និងបន្ទះឈីបទំនើបៗទៅចិន​នាពេលកន្លង​មក​​។ ការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន ធ្វើឡើងក្រោយ​ហេតុផលសន្ដិសុខជាតិ ដោយមិនកំណត់គោលដៅតែអាមេរិកប៉ុណ្ណោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម