Connect with us

សេដ្ឋកិច្ច

តម្លៃ​មាសបន្ត​បំបែក​កំណត់​ត្រា​ខ្ពស់​ជាង ៥ ០០០ ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃហាងឆេងមាស​បន្តកើនឡើងខ្ពស់ដល់ជាង ៥ ០០០ ​ដុល្លារ​ក្នុងមួយតម្លឹង ​នៅព្រឹកថ្ងៃពុធនេះ​ ​ដោយសារអត្រាការ​ប្រាក់ធនា​គារកណ្ដាល​របស់សហរដ្ឋអាមេរិក ​និងស្ថានភាព​ភូមិសាស្ត្រន​យោបាយពិភព​លោក។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិតត្រឹមម៉ោង ៨ ព្រឹកនេះ ​តម្លៃមាស​បានហក់ឡើងដល់ ​៥ ០៣៦ ​ដុល្លារ ​ក្នុងមួយតម្លឹង ដោយ​សារ​អាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ។

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities កត្តា​ដែល​រុញច្រានឱ្យតម្លៃហាងឆេងមាស​កើនឡើងខ្លាំង ​គឺពាក់ព័ន្ធជាមួយ​នឹងទំនុកចិត្ត ​ទាំងវិនិយោគិន ​និងធនាគារ ​ដែលគេមើលឃើញថា ​ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ​ឬក៏​ដំឡើង​អត្រាការប្រាក់ក៏ដោយ​គ្រាន់តែទប់​ក្នុងការ ការពារ​អត្រា​អតិ​ផរណា​កើនឡើងតែប៉ុណ្ណោះ​។​

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់ឃើញថា៖ «មាស និង​ថា​ម​ពល​ដើរបញ្ច្រាស់គ្នា ជាធម្មតា នៅពេលដែលមាសឡើងថ្លៃ គឺប្រេងចុះថោក នៅពេល​ដែល​ប្រាក់​ដុល្លារចុះថោកមាសក៏ឡើងថ្លៃដែរ នេះគឺវាពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយ នៅពេល​ដែល​ភូមិ​សាស្ត្រនយោបាយ ឬក៏សង្គ្រាមផ្សេងៗ កើតឡើងគឺវាធ្វើឱ្យតម្រូវ ការមានការថយចុះ មានន័យថា ការ​ផលិតថយចុះ ដូច្នេះតម្រូវការនៃថាមពលមានការថយចុះ ដូច្នេះតម្លៃប្រេងសាំងមានការចុះថ្លៃ»។

​លោកបណ្ឌិត ជ័យ តិច បន្ថែមថា នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ គឺធ្វើឱ្យអ្នកវិនិយោគ​ស្ទាក់​ស្ទើក្នុងការដាក់ទុន សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ដូច្នេះ អ្វីដែលជាទំនុកចិត្ត​គឺការ​ជឿជាក់​ទៅលើមាស នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់​​លាស់មាសគឺជាទំនុកចិត្តដ៏ខ្ពស់ ដែលតម្រូវឱ្យ​មាន​ការ​ទិញចូល ធ្វើឱ្យតម្លៃកើនឡើង៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម