ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងបន្តធ្លាក់ចុះថ្ងៃបើកជួញដូរប្រចាំសប្ដាហ៍ ដោយសារភាពតានតឹងពាណិជ្ជកម្ម
តម្លៃប្រេងអន្តរជាតិបន្តធ្លាក់ចុះសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃបើកការជួញដូរប្រចាំសប្ដាហ៍ ដោយសារតែភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន ដែលបន្ថែមទៅលើបញ្ហាពាក់ព័ន្ធនឹងភាពយឺតយ៉ាវនៃសេដ្ឋកិច្ច និងកម្សោយតម្រូវការប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២៤ សេន ឬ ០,៤ ភាគរយ មកត្រឹម ៦១,០៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ កន្លះ ព្រឹកនៅទីក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ២១ សេន ឬ ០,៤ ភាគរយ មកត្រឹម ៥៧,៣៣ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះជាង ២ ភាគរយ កាលពីសប្ដាហ៍មុន ដែលនោះជាការធ្លាក់ចុះប្រចាំសប្ដាហ៍ ៣ សប្ដាហ៍ជាប់ៗគ្នា ខណៈទីភ្នាក់ងារថាមពលអន្តរជាតិរំពឹងពីកំណើននៃការផ្គត់ផ្គង់នៅក្នុងឆ្នាំ ២០២៦ ចំពេលដែលតម្រូវការខ្សោយ។
អ្នកវិភាគទីផ្សារបានប្រាប់រ៉យទ័រថា កង្វល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់លើសលុបពីប្រទេសផលិតប្រេង និងភាពយឺតយ៉ាវនៃសេដ្ឋកិច្ច ដែលកើតចេញពីភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន កំពុងដាក់សម្ពាធលើតម្លៃប្រេង។
លើសពីនេះ ក្នុងបរិបទដែលអាមេរិកដាក់សម្ពាធឱ្យប្រទេសឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី ជំនួបរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជុំវិញបញ្ហាអ៊ុយក្រែន កំពុងបន្ថែមភាពមិនប្រាកដប្រជាអំពីទស្សនវិស័យប្រេង។ ដំណោះស្រាយនៃជម្លោះអ៊ុយក្រែន មានន័យថា ការរំខានផ្នែកផ្គត់ផ្គង់ប្រេងពីរុស្ស៊ីនឹងស្រាកស្រាន្ត ដែលធ្វើឱ្យការផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិកាន់ច្រើន៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


