ព័ត៌មានអន្ដរជាតិ
ក្រុងហូជីមិញស្នើការធានារ៉ាប់រងសុខភាពឥតគិតថ្លៃសម្រាប់សិស្ស និងមនុស្សចាស់
គណៈកម្មាធិការប្រជាមានិតទីក្រុងហូជីមិញនៃប្រទេសវៀតណាម បានដាក់សំណើស្ដីពីការផ្ដល់ការធានារ៉ាប់រងសុខភាពសម្រាប់សិស្សានុសិស្ស និងប្រជាជនដែលមានអាយុលើស ៦៥ ឆ្នាំ ដោយត្រូវប្រើប្រាស់ថវិកាសរុប ២,១ ទ្រីលានដុង (៨០ លានដុល្លារ) ពីកញ្ចប់ថវិកាក្រុង និងរដ្ឋាភិបាលមជ្ឈិមវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃសុក្រ។

គោលនយោបាយនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ២,៧ លាននាក់។ យោងតាមសំណើដែលបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាមានិតក្រុងកាលពីថ្ងៃព្រហស្បតិ៍ ក្រុងហូជីមិញមានគោលបំណងចេញសេចក្តីសម្រេចមួយក្រោមនីតិវិធីរហ័ស ដើម្បីផ្តល់ការគាំទ្រធានារ៉ាប់រងសុខភាព ១០០ ភាគរយ សម្រាប់ទាំងសិស្ស និងមនុស្សចាស់។
ក្រោមផែនការនេះ ប្រជាពលរដ្ឋដែលមានអាយុពី ៦៥ ដល់ ៧៥ ឆ្នាំ ដែលមិនស្ថិតនៅក្រោមគោលនយោបាយជំនួយណាមួយ នឹងទទួលបានការធានារ៉ាប់រងរបស់ក្រុង។ សម្រាប់សិស្ស ពួកគេត្រូវមានឈ្មោះក្នុងស្ថាប័នអប់រំណាមួយ។
ជាលម្អិត គោលនយោបាយនេះរំពឹងថានឹងគ្របដណ្តប់លើពលរដ្ឋវ័យចំណាស់ប្រហែល ៦៧៦ ០០០ នាក់ និងសិស្ស ២,០៣ លាននាក់ ដោយសរុបទាំងអស់ ២,៧ លាននាក់។
សំណើរបស់គណៈកម្មាធិការប្រជាមានិត បានបញ្ជាក់ថា៖ «គោលនយោបាយដែលបានស្នើឡើងនេះ នឹងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុនៃការព្យាបាលវេជ្ជសាស្រ្ត ធានាបាននូវសមភាពក្នុងការទទួលបានសុខុមាលភាពសង្គម និងពង្រឹងទំនុកចិត្តពីសាធារណជនលើអភិបាលកិច្ចមូលដ្ឋាន»។
រដ្ឋបាលក្រុងហូជីមិញ មានគម្រោងដាក់សេចក្តីសម្រេចនេះសម្រាប់ការអនុម័តក្នុងសម័យប្រជុំលើកក្រោយរបស់ក្រុមប្រឹក្សាប្រជាមានិតក្រុងនៅឆ្នាំ ២០២៥។ ប្រសិនបើត្រូវបានអនុម័ត គោលនយោបាយនេះនឹងចូលជាធរមាន ១០ ថ្ងៃ បន្ទាប់ពីនោះ។
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


