ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិ ស្ទុះងើបឡើងវិញជាង ២% ថ្ងៃសុក្រនេះ ជុំវិញទណ្ឌកម្មអាមេរិកលើរុស្ស៊ី
តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រនេះ ជុំវិញកង្វល់ផ្នែកផ្គត់ផ្គង់ពាក់ព័ន្ធនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរុស្ស៊ី ក្រោយពីបានធ្លាក់ចុះប៉ុន្មានសប្ដាហ៍កន្លងមក និងនៅសប្ដាហ៍នេះជុំវិញការរំពឹងទុកពីកំណើននៃការផ្គត់ផ្គង់។

តម្លៃប្រេងឆៅអន្តរជាតិនាពេលអនាគត ម៉ាក Brent បានកើនឡើងប្រមាណ ១,៧៥ ដុល្លារ ឬ ២,៧៨% ដោយជួញដូរនៅតម្លៃ ៦៤,៧៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក ម៉ោងនៅទីក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បានកើនឡើង ១,៨៤ ដុល្លារ ឬប្រមាណ ៣,១៤% ដោយជួញដូរនៅតម្លៃ ៦០,៥៣ ដុល្លារ/បារ៉ែល។
តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣,៧៦% និង WTI ធ្លាក់ចុះ ៤,១៨% ដល់ក្រោម ៦០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃពុធ។ តម្លៃប្រេងទាំង២ បានធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍ជាប់ៗគ្នារួចហើយ ជុំវិញការរំពឹងទុកពីកំណើនផ្គត់ផ្គង់ប្រេង ជាពិសេសពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+)។
ការស្ទុះឡើងនៅថ្ងៃសុក្រនេះ កើតឡើងខណៈមានសេចក្ដីរាយការណ៍ ក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Lukoil PJSC បានចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅទូទាំងប្រតិបត្តិការជួញដូរប្រេងសកលរបស់ខ្លួន ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលវិធានការទណ្ឌកម្មរបស់អាមេរិកចូលជាធរមាននៅថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខ។

អ្នកវិភាគទីផ្សារ ក៏បានកត់សម្គាល់ផងដែរថា ជិត ១/៣ នៃការនាំចេញប្រេងតាមសមុទ្ររបស់រុស្ស៊ីអាចនឹងជាប់គាំងនៅក្នុងកប៉ាល់ដឹកប្រេង ដោយសារតែការផ្លាស់ប្តូរផ្លូវ និងភាពយឺតយ៉ាវនៃដំណើរការផ្ទុកប្រេងជាដើម ដែលជាស្ថានភាពទាំងអស់នេះកាន់តែអាក្រក់ទៅៗពេលឥណ្ឌា និងចិន ផ្អាកការទិញប្រេងឆៅរបស់រុស្ស៊ី ដោយសារតែទណ្ឌកម្មអាមេរិក។ គួរគូសបញ្ជាក់ថា អាមេរិកដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើក្រុមហ៊ុនប្រេងរុស្ស៊ីធំៗ ដើម្បីជាផ្នែកមួយជំរុញឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបង្កើតបានជាការរំខានផ្នែកផ្គត់ផ្គង់។
ទោះបីជាបែបនេះ ក៏ដោយ អ្នកវិភាគទីផ្សារនៅតែមើលឃើញថា កំណើននៃតម្លៃប្រេងបច្ចុប្បន្ន នៅតែមានកម្រិត ចំពេលដែលមានការរំពឹងទុកពីកំណើនការផ្គត់ផ្គង់នៅឆ្នាំក្រោយ ចំពេលដែលកម្សោយតម្រូវការនៅតែបន្ត ដោយសារតែភាពស្រពិចស្រពិលសេដ្ឋកិច្ច។
ថ្មីៗនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការផ្គត់ផ្គង់ប្រេងរំពឹងថានឹងលើសពីតម្រូវការ ចំនួន ២,៤ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៥ និង ៤ លានបារ៉ែល/ថ្ងៃ នៅឆ្នាំក្រោយ ប៉ុន្តែតម្រូវការក៏អាចនឹងកើនឡើងរហូតដល់ឆ្នាំ ២០៥០។ អង្គការ OPEC ឯណោះវិញ បានរាយការណ៍ពីអតិរេកប្រេងនៅត្រីមាសទី ៣ (២០២៥) ខណៈសហរដ្ឋអាមេរិកកត់ត្រាពីផលិតកម្មប្រេងខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


