ព័ត៌មានអន្ដរជាតិ
ថៃចេញយុទ្ធនាការ «ថៃគួរឱ្យទុកចិត្ត» ខណៈទេសចរបរទេសធ្លាក់ទំនុកចិត្ត ជុំវិញកង្វល់សុវត្ថិភាព
ប្រតិបត្តិករទេសចរណ៍ថៃ បានចាប់ផ្ដើមដំណើរការយុទ្ធនាការ «ថៃគួរឱ្យទុកចិត្ត» ឬ «Trusted Thailand» ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទំនុកចិត្តទេសចរបរទេសឡើងវិញ ចំពេលដែលកង្វល់សុវត្ថិភាពបន្តរួមរឹតវិបត្តិទេសចរណ៍ថៃ។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះ ពួកគេក៏ជំរុញឱ្យរដ្ឋាភិបាលថៃរៀបចំយុទ្ធនាការទីផ្សារមុនបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ និងដោះស្រាយបញ្ហាដដែលៗដូចជាជម្លោះព្រំដែនថៃ-កម្ពុជា ផងដែរ។
«Trusted Thailand» គឺជាលិខិតបញ្ជាក់ ឬវិញ្ញាបនបត្រ របស់រដ្ឋាភិបាលថៃ ដែលគ្របដណ្តប់លើអាជីវកម្មចំនួន ៤ ប្រភេទ៖ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ និងផ្សារទំនើប។ អាជ្ញាធរទេសចរណ៍ថៃ (TAT) មានគោលបំណងទាក់ទាញប្រតិបត្តិករទេសចរណ៍យ៉ាងហោចណាស់ ៥ ០០០ ឱ្យចុះឈ្មោះក្នុងគម្រោង «វិញ្ញាបនបត្រ»នេះ ដែលផ្ដោតលើស្តង់ដារសុវត្ថិភាព និងសន្តិសុខ ត្រឹមខែមករា ឆ្នាំ ២០២៦។
លោក Sukkajorn Chaitraguntong អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ BCP និងជាអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តរយ៉ង បាននិយាយថា គម្រោងនេះគួរតែជួយបង្កើនចំនួនភ្ញៀវទេសចរចិន។
ទេសចរចិនទៅលេងថៃឆ្នាំនេះ បានធ្លាក់ចុះជាគំហុកប្រមាណ ៣៤% ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ដោយសារតែកង្វល់សុវត្ថិភាព ជាពិសេសក្រោយមានករណីជួញដូរមនុស្សលើតួសម្ដែងចិនឱ្យធ្វើការកន្លែងបោកប្រាស់អនឡាញនៅមីយ៉ាន់ម៉ា។ ក្រៅពីនេះ កង្វល់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅភាគខាងត្បូងប្រទេស និងជម្លោះប្រដាប់អាវុធនៅព្រំដែនជាមួយកម្ពុជា ក៏រួមចំណែកដល់ការធ្លាក់ចុះជាទូទៅនៃភ្ញៀវទេសចរបរទេសទៅថៃផងដែរ។

ប្រតិបត្តិការទេសចរណ៍ថៃលើកឡើងថា គម្រោង «Trusted Thailand» មិនអាចជំរុញការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ឱ្យពេញលេញបានទេ ដោយសារថៃនៅតែប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនទាន់ដោះស្រាយ ដូចជាជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនយោបាយជាដើម។
ប្រធានគណៈកម្មាធិការគុណភាពទេសចរណ៍របស់សភាពាណិជ្ជកម្មថៃ លោកស្រី Supawan Tanomkieatipume បានថ្លែងថា TAT គួរតែផ្សព្វផ្សាយកម្មវិធី «Trusted Thailand» មុនបុណ្យចូលឆ្នាំចិន និងធ្វើការជាមួយវិស័យឯកជនលើយុទ្ធនាការពិសេសដើម្បីជំរុញការមកដល់របស់ភ្ញៀវទេសចរចិន។ លោកស្រីបានបន្ថែមថា យុទ្ធនាការនេះ ក៏គួរតែផ្តោតលើទីផ្សារផ្សេងទៀតផងដែរ ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំណើនភ្ញៀវមកពីទីនោះនៅតែខ្សោយ។
បើតាមបាងកកប៉ុស្តិ៍ ដើម្បីទទួលបានសញ្ញាសម្គាល់ «Trusted Thailand» ប្រតិបត្តិករត្រូវតែបំពេញតាមតម្រូវការសំខាន់ៗចំនួន៤៖ ការអនុវត្តវិធានការសុវត្ថិភាពដូចជាការបំពាក់កាមេរ៉ាសុវត្ថិភាព និងសមយុទ្ធសង្គ្រោះបន្ទាន់ ការផ្តល់ជូនប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ការអាចទំនាក់ទំនងជាមួយភ្ញៀវទេសចរជាភាសាបរទេស និងការធានាសុវត្ថិភាពកន្លែងស្នាក់នៅជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


