ព័ត៌មានអន្ដរជាតិ
ត្រាំ និងស៊ី សន្ទនាគ្នាតាមទូរស័ព្ទ ជុំវិញបញ្ហាផ្សេងៗរួមទាំងជម្លោះពាណិជ្ជកម្ម
មន្ត្រីសេតវិមានម្នាក់បានបញ្ជាក់ប្រាប់បណ្ដាញទូរទស្សន៍ CNBC ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីចិន លោក ស៊ី ជីនពីង កាលពីព្រឹកថ្ងៃចន្ទ លើបញ្ហាផ្សេងៗ រាប់បញ្ចូលទាំងជម្លោះពាណិជ្ជកម្ម។

មកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតថាតើអ្នកណាជាស្នើឱ្យមានការសន្ទនាទូរស័ព្ទនោះទេ។ យ៉៉ាងណាមិញ លោក ត្រាំ បានបញ្ជាក់អំពីកិច្ចសន្ទនាដដែល ដោយសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «យើងបានពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងអ៊ុយក្រែន/រុស្ស៊ី ហ្វេនតានីល សណ្តែកសៀង និងផលិតផលកសិកម្មផ្សេងៗទៀត។ យើងបានធ្វើកិច្ចព្រមព្រៀងដ៏ល្អ និងសំខាន់មួយសម្រាប់កសិករដ៏អស្ចារ្យរបស់យើង ហើយវានឹងកាន់តែប្រសើរឡើង»។
លោកបន្ថែមយ៉ាងដូច្នេះថា៖ «ទំនាក់ទំនងរបស់យើងជាមួយចិន គឺរឹងមាំខ្លាំងណាស់!»។ លោកក៏បានកត់ឱ្យដឹងផងដែរថា មេដឹកនាំទាំង២បានព្រមព្រៀងគ្នាសម្រាប់ជំនួបពិភាក្សាដោយផ្ទាល់។ កិច្ចប្រជុំលើកដំបូងនឹងធ្វើឡើងនៅទីក្រុងប៉េកាំងនាខែមេសា ហើយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ទៅសហរដ្ឋអាមេរិក នឹងត្រូវកំណត់ពេលនៅពេលក្រោយក្នុងឆ្នាំនេះ។
ទន្ទឹមនឹងនោះផងដែរ ក្រសួងការបរទេសចិនឯណោះវិញ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ចិន និងអាមេរិក «កំពុងអនុវត្តធាតុផ្សំទាំងអស់នៃអ្វីដែលយើងបានព្រមព្រៀងគ្នា» ពេលមេដឹកនាំនៃប្រទេសទាំង២ បានជួបគ្នានៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីចុងខែមុន។
ក្នុងជំនួបនាពេលនោះ ភាគីទាំង២បានឯកភាពគ្នាថា អាមេរិកបន្ថយពន្ធលើទំនិញចិន ហើយចិនផ្អាកការរឹតត្បឹតការនាំចេញថ្មីលើរ៉ែកម្រ ក្នុងចំណោមលក្ខខណ្ឌផ្សេងៗ ដែលកាត់បន្ថយកម្ដៅរវាងមហាអំណាចទាំង២ រួមទាំងការប្ដេជ្ញារបស់់ចិនលើការទិញសណ្ដែកសៀងអាមេរិកជាដើម។
រដ្ឋាភិបាលចិនក៏បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃចន្ទផងដែរថា «ទំនាក់ទំនងចិន-សហរដ្ឋអាមេរិករក្សាបាននូវគន្លងស្ថិរភាព និងវិជ្ជមាន» ចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងប៊ូសាន៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


