សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៤,៧ លាននាក់ ត្រឹមរយៈពេល ១០ ខែ ឆ្នាំនេះ
កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៤,៧ លាននាក់ (៤ ៧៥០ ០៧៥) នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៤,៧ លាននាក់ ទេសចរណ៍វៀតណាមឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ១ លាននាក់ ធ្លាក់ចុះ ៦,៨% ចិន ១ លាននាក់ កើនឡើង ៤៤,៦% ថៃ ៩៩ ម៉ឺននាក់ ធ្លាក់ចុះ ៤២,៣% អាមេរិកជាង ១៦ ម៉ឺននាក់ ធ្លាក់ចុះ ២,៦% កូរ៉េជិត ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១២%។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងជំងឺឆ្លង។

លោក ធួន ស៊ីណាន យល់ឃើញថា៖ «យើងអាចរក្សាលំនឹងប៉ុណ្ណឹង ជារឿងកត់សម្គាល់មួយ ចំណុចដែលធ្លាក់ចុះដែលយើងមើលឃើញគឺ នៅពេលដែលបិទព្រំដែនកម្ពុជា-ថៃភ្ញៀវដែលបាត់បង់គឺភ្ញៀវដែលមកលេងកាស៊ីណូតាមព្រំដែន ហ្នឹងឯង ភ្ញៀវទាំងអស់នោះ មិននាំប្រយោជន៍ច្រើនដល់ប្រជាជនកម្ពុជានោះទេ គឺបានតែមួយផ្នែកទៅលើម្ចាស់កាស៊ីណូ ដែលជាជនជាតិថៃ ចិន និងពន្ធដារមករដ្ឋាភិបាល និងកំណើនការងារក្នុងការស៊ីណូ ប៉ុន្តែមិនទូលំទូលាយដូចទេសចរមកលេងស្រុកយើងទេ»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។
ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


