ព័ត៌មានជាតិ
ក្រុមហ៊ុនម៉ុង ឫទ្ធី ពង្រីកការវិនិយោគចិញ្ចឹមមាន់យកស៊ុត ខណៈកម្ពុជាមួយថ្ងៃនាំស៊ុតមាន់ជាង ១ លានគ្រាប់ពីប្រទេសជិតខាង
បច្ចុប្បន្នកម្ពុជានៅមានការខ្វះខាតពងមាន់ច្រើន ដោយត្រូវនាំចូលប្រហែល ១ លានគ្រាប់ក្នុងមួយថ្ងៃពីប្រទេសវៀតណាម និងថៃ។ នេះបើតាមការគូសបញ្ជាក់ពីលោក លី ឡាវីល នាយកគ្រប់គ្រងទូទៅផ្នែកចិញ្ចឹមសត្វរបស់ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប។
លោកថា ក្រុមហ៊ុនមានគោលបំណងបង្កើនការចិញ្ចឹមមាន់ ដើម្បីកាត់បន្ថយការនាំចូលស៊ុតមាន់ពីប្រទេសជិតខាង ដោយក្នុងនោះក្រុមហ៊ុនក៏គ្រោងនឹងផលិតសាច់មាន់ឱ្យបាន ២០ ០០០ តោនក្នុងមួយឆ្នាំ។

លោក លី ឡាវីល អាវពណ៌ទឹកបិចនៅខាងឆ្វេង
បន្ថែមពីនេះ លោក លី ឡាវីល ដែលមានបទពិសោធការងារជាង ៣០ ឆ្នាំ នៅក្រុមហ៊ុនកសិឧស្សាហកម្មម៉ុង ឫទ្ធី ក៏លើកឡើងពីមូលហេតុដែលក្រុមហ៊ុនពង្រីកការចិញ្ចឹមសត្វច្រើនប្រភេទលើសពីជ្រូកមាន ដូចជា ត្រី គោ មាន់ និងទា គឺដើម្បីដើរឱ្យទាន់សមត្ថភាពផលិតរបស់រោងចក្រផលិតចំណីសត្វ។
លោកអះអាងថា រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន មានសមត្ថភាពផលិតរហូតដល់ ៥០ តោនក្នុងមួយម៉ោង ប៉ុន្តែបច្ចុប្បន្ននៅមិនទាន់ប្រើអស់កម្លាំងផលិតនៅឡើយទេ ដូច្នេះការបង្កើនការចិញ្ចឹមសត្វជារឿងចាំបាច់។
បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីបានបង្ហើបថា ក្រៅពីរោងចក្រផលិតចំណីសត្វ ក្រុមហ៊ុនក៏កំពុងសាងសង់រោងចក្រផលិតជីនៅតំបន់អភិវឌ្ឍសែនជ័យ មានចម្ងាយប្រហែលមួយម៉ោងពីភ្នំពេញ ដើម្បីយកសំណល់ពីការចិញ្ចឹមសត្វមកកែច្នៃជាជីធម្មជាតិ។
អ្នកឧកញ៉ាបានបញ្ជាក់ថា គ្រឿងបរិក្ខារសម្រាប់ដំណើរការរោងចក្រផលិតជីធម្មជាតិ បានរៀបចំរួចរាល់ហើយ។
លោកថា ក្រុមហ៊ុនមានចក្ខុវិស័យបង្កើតប្រព័ន្ធកសិកម្មមួយដែលវិលជុំ ដោយយកសំណល់ពីការចិញ្ចឹមជ្រូក និងមាន់មកផលិតជាជីសម្រាប់បម្រើឱ្យការដាំដុះដំណាំហូបផ្លែ ដូចជា ស្វាយ ធុរេន និងដំណាំផ្សេងៗទៀត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


