ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារ UN រៀបចំផែនការជម្លៀសកប៉ាល់រាប់រយគ្រឿងចេញពីច្រកសមុទ្រហ័រមូហ្ស
អង្គការសមុទ្រអន្តរជាតិ (IMO) ដែលជាភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ (UN) កំពុងរៀបចំផែនការជម្លៀសកប៉ាល់រាប់រយគ្រឿងដែលជាប់គាំងនៅឈូងសមុទ្រពែរ្ស តាំងពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើង ដែលបង្កការបិទខ្ទប់ច្រកចេញកាត់តាមច្រកសមុទ្រហ័រមូហ្ស។

លោក Arsenio Dominguez អគ្គលេខាធិការ IMO បានឱ្យដឹងពីគម្រោងនេះនៅវេទិកាដែនទឹកសិង្ហបុរីប្រចាំសប្ដាហ៍ (SMW) ឆ្នាំ ២០២៦ ដែលចាប់ផ្ដើមកម្មវិធីនាថ្ងៃ ២១ មេសា នេះ។ យ៉ាងណាមិញ លោកបានគូសបញ្ជាក់ថា ផែនការអាចអនុវត្តទៅបាន លុះត្រាតែមានសញ្ញាច្បាស់លាស់នៃការថមថយភាពតានតឹង។
លោក Arsenio បានបន្ថែមថា ព័ត៌មានលម្អិតដែលកំពុងពិភាក្សា រាប់បញ្ចូលទាំងលំដាប់លំដោយនៃការចេញដំណើរសម្រាប់នាវា ឬកប៉ាល់ ដោយអាស្រ័យលើរយៈពេលដែលក្រុមនាវិកជាប់គាំង ក្នុងចំណោមកត្តាផ្សេងៗទៀត។
អគ្គលេខាធិការដដែលបានឱ្យដឹងទៀតថា កប៉ាល់ណាមួយដែលឆ្លងកាត់នឹងត្រូវប្រើប្រាស់ប្រព័ន្ធផ្លូវចាស់ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ដោយអ៊ីរ៉ង់ និងអូម៉ង់ និងត្រូវបានអនុម័តដោយ IMO។
ថ្មីៗនេះ អ៊ីរ៉ង់បានបង្កើតប្រព័ន្ធផ្លូវមួយតាមការកំណត់របស់ខ្លួន និងក្នុងករណីខ្លះ មានការគិតថ្លៃឆ្លងកាត់ផងដែរ។ បច្ចុប្បន្ន IMO កំពុងធ្វើការជាមួយប្រទេសក្នុងតំបន់ដូចជាអ៊ីរ៉ង់ និងអូម៉ង់ ក៏ដូចជាប្រទេសដែលមានកប៉ាល់បំពាក់ទង់ជាតិរបស់ខ្លួនបានជាប់គាំង ដើម្បីបញ្ចប់ផែនការនេះ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


