Connect with us

សេដ្ឋកិច្ច

​ធនាគារជាតិ​អះអាងថា ​ការទូទាត់សងប្រាក់​របស់​ក្រុមហ៊ុន ​ហួយវ័ន​ បាន​បិទបញ្ចប់​ ​ខណៈ​អតិថិជន​មួយចំនួន​បន្ត​តវ៉ា​

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា​ (NBC) ​នៅ​ថ្ងៃ​ទី​ ២៤ ​មេសា ២០២៦ ​បាន​ជួប​ពិភាក្សា​ជាមួយ​តំណាងបុគ្គល ដែល​អះអាង​ថា​​​​​​​​​​​​​​​​ ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ ​អតីត​គ្រឹះស្ថាន​ផ្តល់សេវាទូទាត់សងប្រាក់ ​HUIONE PAY ១០ រូប និង​គ្រឹះស្ថាន​ផ្តល់​សេវាទូទាត់​សងប្រាក់​ អេច-ផេ ​សឺវីស ​១០ រូប។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារជាតិនៃកម្ពុជា​ បានបានបង្ហាញ​ពីជំហរ ​និង​កិច្ចខិតខំប្រឹង​ប្រែងក្នុង​ការ​ស្វែង​រកដំណោះ​ស្រាយ​ជូន​បុគ្គល​ ពាក់ព័ន្ធនឹង​ ​អតីត​គ្រឹះស្ថាន​ផ្តល់សេវាទូទាត់សងប្រាក់ ​HUIONE PAY ដោយ​បញ្ជាក់ថា​ អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់​ ហួយវ័ន ផេ ​ត្រូវបានបញ្ចប់​ការ​ជម្រះ​បញ្ជី និង​ដោះ​ស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ។​

​អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់​ ហួយវ័ន ​ផេ ក៏ត្រូវបានលុបឈ្មោះ​ចេញពីបញ្ជី​ពាណិជ្ជកម្ម​កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ​របស់ក្រសួងពាណិជ្ជកម្មផងដែរ។ ដូចនេះ រាល់​ការ​អះអាងថា ​ជាម្ចាស់បំណុលរបស់អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ក្រោយ​ពេល​ដែលត្រូវបានដកអាជ្ញាបណ្ណ ​និងរំលាយ មិនស្ថិតក្រោមសមត្ថកិច្ច​របស់ធនាគារ​ជាតិនៃ​កម្ពុជា​ឡើយ។ ​

​ទោះយ៉ាងណា​ បុគ្គលដែលអះអាងថា នៅមានសិទ្ធស្របច្បាប់​ក្នុងការស្វែងរក​ដំណោះ​ស្រាយ​តាម​យន្ត​ការ​តុលាការ ​និង​ច្បាប់ជាធរមាន។​

​ចំណែកឯ ​ករណីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ​ធនាគារជាតិនៃកម្ពុជា ​បានបញ្ជាក់ជូនតំណាងទាំង ១០ រូបថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ ​សឺវីស ត្រូវ​បាន​ដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ និងបានតែងតាំងក្រុមហ៊ុន​ជម្រះបញ្ជី​នៅ​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ២០២៦។​

​ជាមួយគ្នានេះ ​នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនជម្រះ​បញ្ជីក៏​បាន​ប្រកាសជាសាធារណៈ​ ជម្រាបដល់ម្ចាស់បំណុលទាំងអស់របស់គ្រឹះស្ថានផ្តល់​សេវាទូទាត់​សង​ប្រាក់​ អេច-ផេ សឺវីស ​ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធផ្សេងៗនៅក្នុងរយៈពេល ៣០ថ្ងៃ តាមរយៈ​អា​សយដ្ឋានស្ថិត​នៅ​បុរី​ពិភព​ថ្មី​ ផ្សារដីហុយ ផ្ទះលេខ៤៦ ផ្លូវលេខ៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជ​ធានី​ភ្នំពេញ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម