ព័ត៌មានអន្ដរជាតិ
ចិនប្រើច្បាប់ប្រឆាំងទណ្ឌកម្ម ក្រោយអាមេរិកបញ្ចូលក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួនទៅក្នុងបញ្ជីខ្មៅ
ប្រទេសចិនបានប្រើប្រាស់ច្បាប់ប្រឆាំងទណ្ឌកម្មជាលើកដំបូង ដោយកំណត់គោលដៅលើក្រុមហ៊ុនអន្តរជាតិណាដែលអនុវត្តតាមទណ្ឌកម្មបរទេស ដើម្បីជាការឆ្លើយតបទៅនឹងចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលដាក់បញ្ចូលរោងចក្រចម្រាញ់ប្រេងចិនជាច្រើនទៅក្នុងបញ្ជីខ្មៅ ចំពោះការទិញប្រេងឆៅពីអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ ទី ៤ ឧសភា។

ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យក្រុមហ៊ុននានាមិនគោរពតាមទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងក្រុមហ៊ុនចម្រាញ់ប្រេងចំនួន ៥ រួមទាំងក្រុមហ៊ុន Hengli Petrochemical ដោយលើកឡើងពីច្បាប់ប្រឆាំងទណ្ឌកម្ម ដែលចិនរាប់ទុកថាខុសច្បាប់។
កន្លងមក សហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួន សម្រាប់ការជួញដូរប្រេងអ៊ីរ៉ង់ ឬរុស្ស៊ី ដោយបង្កការរិះគន់ម្តងហើយម្តងទៀតពីទីក្រុងប៉េកាំង។
ក្រុមហ៊ុន Hengli Petrochemical បានបដិសេធការចោទប្រកាន់របស់អាមេរិកថាខ្លួនបានជួញដូរជាមួយអ៊ីរ៉ង់។ ប៉ុន្តែមែនទែនទៅ ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យជាច្រើននៅចិន គឺជាអតិថិជនដ៏សំខាន់សម្រាប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់។
គេមើលឃើញថា ការប្រើច្បាប់ប្រឆាំងទណ្ឌកម្មរបស់ចិន ធ្វើឡើងតិចជាង ២ សប្ដាហ៍ប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំង ដែលនេះបង្ហាញពីឆន្ទៈរបស់ចិនក្នុងការប្រើប្រាស់យន្តការដាក់សម្ពាធសេដ្ឋកិច្ចឆ្លើយតបនឹងគំនាបរបស់លោកខាងលិច។
យោងតាមច្បាប់ដែលដាក់ចេញនៅឆ្នាំ ២០២១ និងត្រូវបានកែសម្រួលថ្មីៗនេះក្នុងខែមេសា ប្រទេសចិនអាចដាក់វិធានការតបតប្រឆាំងទណ្ឌកម្មដោយកំណត់គោលដៅលើក្រុមហ៊ុន និងបុគ្គល រួមទាំងការរឹតបន្តឹងពាណិជ្ជកម្ម និងវិនិយោគ និងការរឹតបន្តឹងការចេញ-ចូលចិនជាដើម។
អ្នកវិភាគផ្នែកច្បាប់ បានប្រាប់រ៉យទ័រថា ច្បាប់នេះធ្វើឱ្យដៃគូអាជីវកម្មរបស់ក្រុមហ៊ុនដែលរងទណ្ឌកម្ម ស្ថិតក្នុងស្ថានភាពលំបាកមួយ ដោយពួកគេអាចបំពានច្បាប់ចិន ប្រសិនបើអនុវត្តតាមទណ្ឌកម្មបរទេស ឬប្រឈមមុខនឹងការពិន័យនៅបរទេស ឬប្រភពនៃទណ្ឌកម្ម ប្រសិនបើពួកគេមិនអនុវត្តតាម៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


