ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៦ ខេត្តកណ្តាលពង្រាយបង្គោលភ្លើងបំភ្លឺផ្លូវ លើកសោភណភាព សុវត្ថិភាំពធ្វើដំណើរយប់ព្រលប់
អាជ្ញាធរខេត្តកណ្តាល បានចាប់ផ្តើមពង្រាយបង្គោលភ្លើងបំភ្លឺផ្លូវតាមផ្លូវជាតិលេខ ៦ ចាប់ព្រំប្រទល់រាជធានីភ្នំពេញក្នុងទឹកដីខេត្តកណ្តាលដល់រកាកោង និងបន្តរហូតដល់ថ្នល់កែងព្រំប្រទល់ខេត្តកំពង់ចាម។
លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកនេះថា រដ្ឋបាលខេត្តកំពុងរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវគ្រប់គោលដៅតាមទីប្រជុំជន តាមផ្លូវជាតិចេញពីខេត្តកណ្តាលទាំងអស់ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។

លោកបញ្ជាក់ថា មិនថាតែទីប្រជំជននោះទេ បើតាមការណែនាំរបស់អភិបាលខេត្តគ្រប់ផ្លូវជាតិទាំងអស់ត្រូវរៀបចំភ្លើងបង្គោលភ្លើងបំភ្លឺ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពពលរដ្ឋធ្វើដំណើរយប់ព្រលប់។
លោកបន្តថា ដោយឡែកផ្លូវជាតិលេខ ៦ ក្នុងមូលដ្ឋានខេត្តកណ្ដាលបានពង្រាយចាប់តាំងពីព្រំប្រទល់រាជធានីភ្នំពេញដល់រកាកោងជាង ២០ គីឡូម៉ែត្រ និងបន្តរហូតដល់ថ្នល់កែងព្រំប្រទល់ខេត្តកំពង់ចាម។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់ផែនការដំឡើងបង្គោលដងគោមអគ្គិសនីបំភ្លឺផ្លូវសាធារណៈ និងតាមបណ្ដាស្រុកនានាត្រូវមានភ្លើងបំភ្លឺផ្លូវសាធារណៈនៅគ្រប់ផ្លូវទាំងអស់។
អភិបាលខេត្តកណ្តាលបានលើកឡើងថា នៅក្រុងតាខ្មៅនឹងមានភ្លើងបំភ្លឺផ្លូវសាធារណៈ ហើយនៅគ្រប់ផ្លូវទាំងអស់ក្នុងក្រុងក៏ដូចជានៅតាមផ្លូវសំខាន់ៗមួយចំនួននៅតាមបណ្ដាស្រុកដទៃទៀត ក៏នឹងមានភ្លើងបំភ្លឺផ្លូវសាធារណៈ។ ការដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈនេះ មិនត្រឹមតែសម្រាប់បំភ្លឺផ្លូវប៉ុណ្ណោះទេ តែក៏បានលើកកម្ពស់សោភណភាពផ្លូវ និងសោភណក្រុងស្រុកផងដែរ។
បើតាមការឲ្យដឹងបន្ថែមរបស់អាជ្ញាធរខេត្តកណ្តាល ក្រៅពីការដំឡើងភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្ដាបង្គោលភ្លើង ត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីងាយស្រួលក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


