Connect with us

សេដ្ឋកិច្ច

កម្ពុជាប្រើរយៈពេលយូរប៉ុណ្ណា ទើបអាចស្តារ​វិស័យទេសចរណ៍ឡើងវិញបាន

បានផុស

នៅ

វិស័យទេសចរណ៍ គឺជាវិស័យសំខាន់មួយក្នុងការជួយស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រួលដល់ការចេញចូលរបស់ភ្ញៀវទេសចរបរទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ក្រោយធ្វើតេស្តម៉ាស៊ីនធំ PCR លទ្ធផលអវិជ្ជមានកូវីដ-១៩ អាចធ្វើដំណើរបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស(២ដូសឡើង)។ សម្តេចតេជោ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល។

ពាក់ព័ន្ធការសម្រួលដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចូលកម្ពុជានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ណបានថ្លែងថា នេះគឺជាដំណឹងរីករាយមួយចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជាសញ្ញាណល្អថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍។ លោកបន្ថែមថា« ចំណុចនេះ ខ្ញុំគិតថា អាចទាក់ទាញភ្ញៀវទេសចរបានច្រើន ប៉ុន្តែក្នុងកម្រិតណាមួយនោះ មិនទាន់អាចវាយតម្លៃបានទេ ដោយសារស្ថានភាពបច្ចុប្បន្ន ប្រទេសជិតខាងរបស់យើង នៅប្រឈមនឹងបញ្ហានៃការឆ្លងរាលដាលកូវីដ-១៩ ដូច្នេះការធ្វើដំណើររបស់ទេសចរ នៅមានលក្ខណៈស្ទាបស្ទង់ ដែលធ្វើឲ្យទីផ្សាររបស់យើងនៅតូចចង្អៀតក្នុងដំណាក់កាលនេះ អ្វីដែលសំខាន់ទេសចរ គឺធ្វើដំណើរទៅកាន់ទីកន្លែងណាដែលមានសុវត្ថិភាព»។

អ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលកូវីដនេះ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺឆ្ពោះទៅគោលដៅណាដែលមានសុវត្ថិភាព និងទំនុកចិត្ត ដែលចំណុចនេះ ក្រសួងទេសចរណ៍កំពុងធ្វើការរាល់ថ្ងៃ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ ធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទថ្មី ឬគន្លងប្រក្រតីភាពថ្មី ដើម្បីធានាបាននូវសុវត្ថិភាពជូនភ្ញៀវ។

លោក តុប សុភ័ក បានឲ្យដឹងទៀតថា បច្ចុប្បន្នកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទៃក្នុង(ជនបរទេសរស់នៅកម្ពុជា) កើនឡើងជារៀងរាល់សប្តាហ៍ បន្ទាប់ពីកម្ពុជា បានគ្រប់គ្រងការរីករាលដាលកូវីដ-១៩ បានល្អប្រសើរ។

លោក សុភ័ក បន្ថែមថា ផែនការយុទ្ធសាស្រ្ត ដែលចង្អុលបង្ហាញវិស័យទេសចរណ៍ ក្នុង និងក្រោយពេលវិបត្តិកូវដី-១៩ ដែលរដ្ឋាភិបាលបានអនុម័តកន្លងទៅ បានព្យាករណ៍ថា វិស័យទេសចរណ៍ អាចប្រើពេលរហូតដល់ចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ទើបអាចត្រឡប់មកស្ថានភាពដូចដើមវិញ និងយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ប្រសិនបើស្ថានភាពប្រែប្រួលដោយប្រការណាមួយ។

លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារ បានលើកឡើងថា ការបញ្ចប់ការធ្វើចត្តាឡីស័ក គឺជាជំហានមួយនៃក្តីសង្ឃឹមដ៏ធំ របស់វិស័យទេសចរណ៍ តែក៏នឹងត្រូវការពេលយ៉ាងតិច៦ខែ ដើម្បីរៀបរយ។

លោក ឌិន សុមេធារិទ្ធិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា មុនរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេស មកកម្សាន្តនៅកម្ពុជា មានចំនួនជាង ៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជាង ២លាននាក់ ប្រទេសអាស៊ានជាង ២លាននាក់ និងជាង ២លានទៀតមកពីប្រទេសប៉ែកអឺរ៉ុប។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ាន ដែលចូលមកកម្សាន្តនៅកម្ពុជា មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។

លោកថា រយៈពេល២ឆ្នាំ នៃវិបត្តិកូវីដ-១៩ អ្នកប្រកបអាជីវកម្មក្នុងវិស័យសណ្ឋាគារខាតបង់ប្រាក់អស់រាប់លានដុល្លារ ដោយសារការបិទភ្ញៀវទេសចរអន្តរជាតិ។ «បើទោះបីជានៅពេលនេះកម្ពុជា បើកប្រទេសឡើងវិញក្តី ក៏មិនទាន់មានភ្ញៀវអន្តរជាតិមកលេងច្រើនដែរ ដោយសារប្រទេសរបស់ពួកគេនៅជួបវិបត្តិកូវីដនៅឡើយ»។

ធនាគារពិភពលោក បានឲ្យដឹងថា វិស័យទេសចរណ៍​មានចំណែក ១៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំរបស់​កម្ពុជា ហើយ​មាន​ការ​កើនឡើងជាលំដាប់ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។ ទោះជាយ៉ាងនេះក្តី ការធ្លាក់ចុះនូវកំណើនក្នុងវិស័យទេសចរណ៍ក្នុងពេលថ្មីៗនេះ ជា​សញ្ញាប្រាប់អំពីភាពចាំបាច់ឱ្យកម្ពុជាជំរុញការធ្វើ​ពិពិធកម្មវិស័យនេះថែមទៀត។

នៅ​ក្នុង​ឆ្នាំ​២០១៩ ផ្នែក​ទេសចរណ៍ធម្មជាតិ​មាន​ទំហំ១​៦ភាគរយ នៃចំនួនភ្ញៀវទេសចរសរុប ហើយ​ចំនួន​ទស្សនកិច្ច​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​បាន​កើនទ្វេដង​ រវាងឆ្នាំ​២០១៤ និងឆ្នាំ​២០១៩៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ២ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារបរិច្ចាគថវិកាជាង ១១១ លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផា

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេច​ធិបតី៖ យើង​មិនអន់​ទេ! យើង​អាច​កសាង​អង្គរ​បាន​សំខាន់​គឺ​មានឱកាស

ព័ត៌មានជាតិ២ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម