សេដ្ឋកិច្ច
ធនាគាររដ្ឋវៀតណាម វាយតម្លៃខ្ពស់ដល់កម្ពុជា ក្នុងការរក្សានិងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារបានរឹងមាំក្នុងសម័យកូវីដ១៩
លោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាមបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់និងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារយ៉ាងរឹងមាំព្រមទាំងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អ។
ការលើកឡើងរបស់ទេសាភិបាល ធនាគាររដ្ឋវៀតណាមនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២០។ចំណែកលោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានបន្តផ្តល់អាហារូបករណ៍តាមរយៈធនាគាររដ្ឋវៀតណាមដល់មន្ត្រីធនាគារជាតិនៃកម្ពុជាសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅប្រទេសវៀតណាមថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជានិងធនាគាររដ្ឋវៀតណាម លោកជាចាន់តូបានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំ ជំនួបទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។
លោកទេសាភិបាលបានបន្តថាកិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងផ្លែផ្កា ដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរអង្គប្រជុំបានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងបង្កើនវិសាលភាពលើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យលើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស៕
សំអឿន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


