សេដ្ឋកិច្ច
វិស័យដឹកជញ្ជូនក្នុងស្រុកជួបបញ្ហា ខណៈទំហំនៃការដឹកជញ្ជូនសកលកើនឡើង
ការកើនឡើងតម្លៃសាំង បាននិងកំពុងជះឥទ្ធិពលមិនល្អដល់វិស័យនានា ជាពិសេសវិស័យដឹកជញ្ជូនក្នុងស្រុក ដែលចាំបាច់ត្រូវតែប្រើប្រាស់សាំង ដើម្បីធ្វើជាមធ្យោបាយ។

ជាក់ស្តែងនៅកម្ពុជា វិស័យដឹកជញ្ជូន កំពុងរងផលប៉ះពាល់ខ្លាំងពីឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៥ ខែ មិថុនាថា វិស័យដឹកជញ្ជូនក្នុងស្រុករងផលប៉ះពាល់ដោយសារវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។ កើតមានវិបត្តិប្រេងក៏ព្រោះតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោក ជា ចាន់ដារ៉ា បានបន្តថា ការឡើងថ្លៃប្រេងឥន្ធនៈ ធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូន ដំឡើងថ្លៃសេវាដឹកជញ្ជូនផ្លូវគោក ដែលនាំឱ្យវិស័យនេះ ជួបបញ្ហាខ្លះនៅក្នុងស្ថានភាពនេះ។
ប៉ុន្តែសម្រាប់ការដឹកជញ្ជូនពីក្រៅប្រទេស និងលក្ខណៈសកល ពុំមានបញ្ហានោះទេ ពោលគឺមានការកើនឡើង និងឆ្នាំនេះតម្លៃដឹកជញ្ជូនទាប បើប្រៀបធៀបតម្លៃដឹកជញ្ជូនកាលពីឆ្នាំ ២០២០-២០២១ កន្លងទៅ។ នេះបើតាមបញ្ជាក់របស់លោក ជា ចាន់ដារ៉ា។
លោកបានឱ្យដឹងដូច្នេះថា« កាលពីឆ្នាំ ២០២០-២០២១ កន្លងទៅ តម្លៃដឹកជញ្ជូនតាមកប៉ាល់ និងយន្តហោះ មានតម្លៃខ្ពស់ ដោយសារការរិតត្បិតក្នុងវិបត្តិកូវីដ។ លើសពីនេះទៀត ដូចជាប្រទេសចិនជាដើម សម្រុកការនាំចេញ ធ្វើឱ្យកើតមានបញ្ហាកង្វះទូដាក់អីវ៉ាន់ បណ្តាលឱ្យមានការកកស្ទះទំនិញដែលធ្វើឱ្យសេវាដឹកជញ្ជូនមានការឡើងថ្លៃ ខណៈដែលបច្ចុប្បន្នមានការបើកទូលាយ តម្លៃនៃការដឹកជញ្ជូនធ្លាក់ចុះវិញស្ទើ ៥០ភាគរយ»។
ទោះយ៉ាងណា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា វាយតម្លៃថា នៅថ្ងៃខាងមុខវិស័យដឹកជញ្ជូននៅកម្ពុជា នឹងមានស្ថានភាពកាន់តែល្អប្រសើរ ដោយផ្អែកទៅលើហេដ្ឋារចនាសម្ព័ន ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានកែសម្រួលផ្លូវថ្នល់ កំពង់ផែ បង្កើតព្រលានយន្តហោះថ្មីៗ និងពង្រីកបន្ថែម ដែលទាំងអស់នេះ បានទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស តាមរយៈការផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន និងរួមចំណែកជួយកំណើនសេដ្ឋកិច្ចផងដែរ៕ ទួន សុផល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


