សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មថៃបានរៀបចំកម្មវិធី Thai Products Festival 2022 កម្មវិធីផ្សព្វផ្សាយទំនិញឧបភោគបរិភោគថៃ
លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សាពាណិជ្ជកម្មអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP)បានថ្លែងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃបានរៀបចំកម្មវិធី Thai Products Festival 2022 កម្មវិធីផ្សព្វផ្សាយទំនិញឧបភោគបរិភោគថៃ សហការគ្នាជួយដល់ជីវភាពរស់នៅ នៅម៉ាក្រូសាខាសែនសុខ និងសៀមរាប។ កម្មវិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី 13-26 ខែកក្កដា ឆ្នាំ2022 ។ នៅក្នុងកម្មវិធីនេះនឹងមានការលក់ជូននូវទំនិញឧបភោគបរិភោគថៃគុណភាពខ្ពស់ ក្នុងតម្លៃពិសេស។

• នៅក្នុងកម្មវិធីនេះនឹងមានការចែកជូន និងភ្លក្សម្ហូបថៃ ពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញាបញ្ជាក់គុណភាព Thai SELECT នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ក្នុងអំឡុងពេលនៃការរៀបចំកម្មវិធី។

• ជាពិសេស ពេលលោកអ្នកទិញទំនិញថៃនៅក្នុងកម្មវិធីនេះ 5 ដុល្លារ នឹងទទួលបានឆ្នោតផ្សងសំណាង 1 សន្លឹក ដើម្បីឈ្នះរង្វាន់ជាច្រើន (ចាប់រង្វាន់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង 5 ល្ងាច)។

• ក្នុងឱកាសដ៏ល្អនេះ សូមអញ្ជើញលោកអ្នកមកចូលរួមទស្សនា កម្មវិធីផ្សព្វផ្សាយទំនិញឧបភោគបរិភោគថៃ ឆ្នាំ2022 ដើម្បីជ្រើសរើសទិញ និងទស្សនាទំនិញថៃគុណភាពខ្ពស់ ក្នុងតម្លៃពិសេស ជួយដល់ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជា ។ លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ បានថ្លែងដូច្នេះ។


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


