សេដ្ឋកិច្ច
ចិន បិទនាំចេញ-នាំចូលទំនិញ តៃវ៉ាន់ ២ ពាន់មុខបន្ថែមទៀត
រដ្ឋបាលគយចិនបានផ្អាកការនាំចូលផលិតផលអាហារតៃវ៉ាន់ជាង ២,០០០ មុខបន្ថែមទៀត ក្នុងចំណោមផលិតផលអាហារប្រហែល ៣,២០០ មុខ ដោយសារតែការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់កោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ។

ទន្ទឹមនោះ ចិនក៏បានបិទការនាំចូលផលិតផលអាហារតៃវ៉ាន់រាប់រយក្រុមហ៊ុន ក៏ដូចជាផ្អាកជាបណ្តោះអាសន្នការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ផងដែរ ពោលជាផ្នែកមួយក្នុងយុទ្ធនាការដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិករូបនេះ ។
ដោយឡែកទីក្រុងប៉េកាំងក៏បានប្រកាសផ្អាកការនាំចូលអាហារសំខាន់ៗចំនួន ៣៥ ប្រភេទផងដែរ រួមទាំងត្រី អាហារសមុទ្រ ប្រេងដែលអាចបរិភោគបាន ផ្លែក្រូចឆ្មារ និងនំខេក ជាពិសេសផលិតផលតៃវ៉ាន់របស់ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនផលិតមី និងទឹកស៊ីអ៊ីវ Ve Wong និងក្រុមហ៊ុនផលិតសម្ភារៈ Chi Mei ជាដើម ។

រដ្ឋបាលគយរបស់ប្រទេសចិនបានផ្អាកការនាំចូលផលិតផលទាំងនេះជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន និងបានបញ្ជាក់ថា ក្រុមហ៊ុនតៃវ៉ាន់ទាំងនោះមិនបានបំពេញការចុះឈ្មោះផលិតផលក្រោមច្បាប់ថ្មីរបស់ចិន ។
គួរបញ្ជាក់ថា ការប្រកាសនេះកើតឡើង នៅពេលដែលលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចមកកាន់តៃវ៉ាន់ បើទោះបីជាក្រុងប៉េកាំងបានព្រមានអំពី “ផលវិបាកយ៉ាងធ្ងន់ធ្ងរ” ប្រសិនបើអ្នកនយោបាយប្រជាធិបតេយ្យជើងចាស់រូបនេះធ្វើដំណើរមកកោះនេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Financial Times
ចុចអាន ៖ មកដឹងពាណិជ្ជកម្ម តៃវ៉ាន់ ដែល ចិន បញ្ឈប់ការនាំចេញ-នាំចូល ដោយសារ លោកស្រី Pelosi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


