Connect with us

សេដ្ឋកិច្ច

មកដឹងពាណិជ្ជកម្ម តៃវ៉ាន់ ដែល ចិន បញ្ឈប់ការនាំចេញ-នាំចូល ដោយសារលោកស្រី Pelosi

បានផុស

នៅ

ប្រទេសចិនបានដាក់កម្រិតពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរពាណិជ្ជកម្ម និងគយចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ឈប់ការនាំចេញខ្សាច់ ដែលជាសម្ភារៈដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ ក៏ដូចជាលែងនាំចូលផ្លែក្រូចឆ្មារ និងប្រភេទត្រីមួយចំនួនរបស់តៃវ៉ាន់ ។

រដ្ឋបាលគយចិនបាននិយាយថា ការនាំចូលអាហារត្រូវបានផ្អាក ដោយសារតែរកឃើញថ្នាំសម្លាប់សត្វល្អិត និងមេរោគឆ្លងនៅក្នុងការដឹកជញ្ជូនមួយចំនួន ខណៈដែលក្រសួងពាណិជ្ជកម្មបាននិយាយថា ខ្លួនក៏បានផ្អាកការនាំចេញខ្សាច់ស្របតាមបទប្បញ្ញត្តិច្បាប់ផងដែរ ។

ទន្ទឹមនោះការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបានប្រកាសដាច់ដោយឡែកពីគ្នាថាក៏នឹងហាមឃាត់ក្រុមហ៊ុន និងបុគ្គលចិនដីគោកពីការដោះស្រាយហិរញ្ញវត្ថុជាមួយមូលនិធិតៃវ៉ាន់ចំនួន ២ ផងដែរគឺ មូលនិធិតៃវ៉ាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងមូលនិធិសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍តៃវ៉ាន់ ។

គួរបញ្ជាក់ថា ការ​ប្រកាស​នេះ​កើត​ឡើង ​នៅ​ពេល​ដែល​លោកស្រី Pelosi ធ្វើ​ដំណើរ​ទស្សនកិច្ចមកកាន់​​តៃវ៉ាន់ បើ​ទោះ​បី​ជា​ក្រុង​ប៉េកាំង​បាន​ព្រមាន​អំពី​ “ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ” ប្រសិន​បើ​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ជើង​ចាស់រូបនេះ​ធ្វើ​ដំណើរមកកោះនេះក៏ដោយ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ លោកស្រី Pelosi ថា អាមេរិក នឹងមិនចោល តៃវ៉ាន់ ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម