សេដ្ឋកិច្ច
ចិនសម្រេចនាំចូលពោតពីកម្ពុជា ជាផ្លូវការ
ចិន សម្រេចនាំចូលពោតពីកម្ពុជា ជាផ្លូវការ បន្ទាប់ពីបញ្ចប់នីតិវិធីទាំងស្រុងរវាងភាគីទាំងពីរ។

បើតាមការបញ្ជាក់ពីស្ថានទូតចិន បានឱ្យដឹងថា ការនាំចេញពោតនេះ គឺត្រូវបានរដ្ឋបាលគយចិនអនុញ្ញតជាផ្លូវការឱ្យក្រុមហ៊ុន ដែលបានចុះបញ្ជី នាំចូលពោតពីកម្ពុជាទៅកាន់ប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយបញ្ជាក់ឱ្យដឹងនាថ្ងៃទី ២៧ សីហា ក្រោយពីបានដំណើរការនីតិវិធីផ្សេងៗអស់រយៈពេលជាច្រើនខែ ជាពិសេសទៅលើភូតគាមអនាម័យ នាពេលកន្លងមក។ ពោតនេះ គឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលចិនបានអនុញ្ញាតឱ្យនាំចូលក្នុងឆ្នាំ ២០២២នេះ ដោយភាគីចិន បានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា តាមរយៈការបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ផ្អែកតាមការស្រង់ស្ថិតិដោយក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម កាលពីខែកក្កដា ឆ្នាំ២០២២ បានបង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណជាង ១៤ម៉ឺនហិកតា និងមានទីផ្សារនាំចេញទៅក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ បង់ក្លាដេស និងចុងក្រោយនេះ គឺចិន។ ដោយឡែក តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិនកាលពីពេលថ្មីៗនេះ ពោតក្រហមរាប់រយពាន់ហិតតា ត្រូវបានប្រជាកសិករត្រៀមដាំដុះដោយហេតុថា ក្រុមហ៊ុននឹងដាក់ការបញ្ជារទិញពោតក្រហម ក្នុងតម្លៃប្រមាណ ៦៣៦ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម ២៩%។ នេះបើតាមបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕ អត្ថបទ៖ នាង រតនៈ

អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


