Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​សូម​ឲ្យ​អាជ្ញាធរ ជួយលុប​បំបាត់​គ្រឿង​ញៀន ក្មេង​ទំនើង

បានផុស

នៅ

បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​ឬ​ស្សី​កែវ បាន​សំណូមពរ ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​លុបបំបាត់​ឲ្យ​អស់​នូវ​ការជួញដូរ​និងប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង​ នៅក្នុង​មូលដ្ឋាន និង​ជួយ​កសាង​ប្រព័ន្ធ​លូ ប្រឡាយ ផ្លូវ បញ្ហា​ការកកស្ទះ​ចរាចរ​ណ៍ ព​ន្លឿ​ន​ការធ្វើ​សំបុត្រស្នាម​ផ្សេងៗ ពិសេស​ការធ្វើ​អត្ដ​ញ្ញាណ​ប័ណ្ណ សំបុត្រកំណើត​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​សំណូមពរ​បែបនេះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ បានធ្វើ​ឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ ឆ្នាំ​២០២០ នៅ​សាលាខណ្ឌ​ឬ​ស្សី​កែវ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាពលោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា រាជធានី​ លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី លោក​ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ និង​លោកស្រី ទូច សា​រ៉ុ​ម ប្រធាន​ក្រុមការងារ​ចុះជួយ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ប្រជា​ពល​រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ក៏ដូចជា​ប្រជាពលរដ្ឋ នៅ​សង្កាត់​ផ្សេងទៀត បានលើកឡើង​ស្រដៀង​គ្នា​ថា ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន និង​ក្មេង​ទំនើង​នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង​នៅក្នុង​មូលដ្ឋាន​។ ដូច្នេះ​ពួកគាត់​ស្នើ​សុំអោយ​អាជ្ញាធរ​ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​អោយអស់ ដើម្បី​បំបាត់​ក្តីកង្វល់​របស់​ពួកគាត់​។​

​ជាងនេះទៅទៀត​ ប្រជាពលរដ្ឋក៏បាន​ស្នើអោយ​អាជ្ញាធរ​ជួយ​កសាង​ប្រព័ន្ធ​លូ ប្រឡាយ ផ្លូវ ដោយ​បញ្ហា​ការកកស្ទះ​ចរាចរ​ណ៍ និង​ព​ន្លឿ​ន​ការធ្វើ​នៃ​ការផ្តល់សេវា​ជូន​ពួកគាត់​អោយបាន​លឿន​និង​មាន​ត​ម្លាភាព​។​

​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំ​ពេញ បានទទួល​នូវ សំណើ សំណួរ និង​សំណូមពរ​ផ្ទាល់មាត់ និង​លាយលក្ខណ៍អក្សរ​របស់​ប្រជា​ពល​រដ្ឋ​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​មូលដ្ឋាន នៅតាម​បណ្តា​សង្កាត់​ ក្នុង​ខណ្ឌឫស្សីកែវ ជាច្រើន​មកនេះ គឺជា​មូលដ្ឋានគ្រឹះ ដែល​អាច​យកជាការបាន នូវ ផែនការ​គម្រោង​មេ ដើម្បី​កសាង​ឯកសារ​គ្រឺះ សម្រាប់​យកទៅដាក់​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ ។ ជាមួយ​នោះដែរ ដើម្បី​ជាការ​ឆ្លើយតប រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ អង្គភាព​ជុំវិញ​រាជធានី​ភ្នំ​ពេញ បាន​ខិតខំ​អនុវត្ត ដោះស្រាយ​នូវ​រាល់​បញ្ហា តាម​សំណើ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ទាំង​ផ្ទាល់មាត់ និង​លាយលក្ខណ៍អក្សរ តាម​ស្ថានភាព និង​លទ្ធភាព​ជាក់ស្តែង ដោយ​បាន​ដោះ​ស្រាយ​រួច​ចំនួន​១១៦​បញ្ហា និង​បាន​ដាក់ចូល​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​ រំកិល​រួច​ចំនួន​០៣​បញ្ហា​និង​នៅ​សល់​បញ្ហា​ប​ន្ដិ​បន្ដួច​មិនទាន់បាន​ដោះស្រាយ​។​

​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ចំពោះ​សំណើ និង​សំណូមពរ​ដែល​បាន​អនុវត្ត ដូចជា ការស្ថាបនា​ផ្លូវ លូ និង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយសារ​ការងារ​ទាំង​នោះ ស្ថិតនៅក្នុង គម្រោង​ផែនការ​ឆ្នាំ និង​ជា​សកម្មភាព​កំពុង​អនុវត្ត ជាប្រចាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​,​អង្គភាព​ជុំវិញ​រាជធានី​ភ្នំពេញ​។​

​ចំពោះ​សំណើ និង​សំណូមពរ ដែល​មិនទាន់​បាន ដោះស្រាយ​ដូចជា ការដោះស្រាយ​បញ្ហា​ទាក់ទង​ទៅនឹង ទឹក ភ្លើង បញ្ហាដីធ្លី ​ការស្ថាបនា​ផ្លូវ លូ ស្ពាន​នៅតាម​សង្កាត់​នានា គឺ​ដោយសារ បញ្ហា​ជំងឺ​(COVID -១៩) ដែលជា​បញ្ហា​សកល បាន​កើតឡើង​ពាសពេញ​ពិភពលោក​។ ទន្ទឹមនឹងនេះ ប្រទេស​កម្ពុជា​យើង ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ពី​បញ្ហា (COVID-១៩) នេះដែរ ដែល​ធ្វើឱ្យប៉ះពាល់ដល់​សេដ្ឋ​កិច្ចជាតិ ដូច​បណ្តាប្រទេស​នានា លើ​ភិ​ភព​លោក​ដែរ​។ ដោយឡែក រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏មាន​ផលប៉ះពាល់ លើ​បញ្ហា​ថវិកា ហិរញ្ញវត្ថុ ដែល​ចាំបាច់​ត្រូវ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ចាំបាច់​ចំពោះមុខ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កសិករ អាជីវករ ដែល​បាន ទទួល​រង​នូវ​ផលប៉ះពាល់​ពី​COVID- ១៩​នេះ ប្រសិនបើ​បញ្ហា​នេះ នៅតែ​បន្ត​អូសបន្លាយ​មិនទាន់​ដឹង​ពេល​កំណត់ ។​

​លោកស្រី​បាន​បន្ដថា ទោះជា​យ៉ាងនេះ​ក៏ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​កំពុងតែ​ខិតខំ​ទទួលយក​សំណូមពរ​បងប្អូន មក​ដោះស្រាយ​ជូន​បាន​ទាំងនោះ ដោយ​សហការ​ជាមួយ​ក្រសួង មន្ទីរ និង​ឬ​ស្ថា​ប័ន នៃ​រាជរដ្ឋាភិបាល ដើម្បី​ដាក់បញ្ចូល​ទៅក្នុង ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​។​

​លោកស្រី​បន្ដថា បញ្ហា​មួយចំនួនទៀត ដែលមាន​គម្រោង និង​ថវិកា រួចហើយ មិនទាន់បាន​អនុវត្ត​នោះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​បន្ទាប់​ព​ស្ថានភាព​COVID-១៩ ស្ងប់ស្ងាត់​ទៅ ដើម្បី​ឆ្លើយតប​តាម​សេច​ក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យមាន​តម្លាភាព ប្រសិទ្ធភាព និង​ទាន់ពេលវេលា ៕

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម