ព័ត៌មានជាតិ
មន្ត្រីសង្គមកិច្ចពន្យល់ពីភាពជោគជ័យរបស់រដ្ឋាភិបាលលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
មន្ត្រីសង្គមកិច្ចបានប្រាប់ឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជួបប្រទះបញ្ហាជាច្រើន ប៉ុន្តែមកដល់ពេលនេះ កម្មវិធីសម្រេចបានជោគជ័យលើសពីការរំពឹងទុក ។

លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា ភាពជោគជ័យលើសពីការរំពឹងទុក ដោយហេតុថា កម្ពុជាពុំធ្លាប់មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលមានទំហំធំធេង និងទូលំទូលាយបែបនេះទេ ហើយពីដំបូងថ្នាក់ដឹកនាំសំខាន់ៗសុទ្ធតែបារម្ភខ្លាចថាដំណើរការនឹងមិនអាចទៅរួចឡើយ។ ប៉ុន្តែឥឡូវនេះកម្មវិធីដំណើរការមកដលដំណាក់កាលមួយដែលជោគជ័យ ពោលគឺលទ្ធផលជាក់ស្តែងមិននឹកស្មានដល់ “ ។

លោក សំហេង បុរស បានមានប្រសាសន៍ឲ្យដឹងនៅក្នុងវគ្គបំប៉នសមត្ថភាពមន្ត្រីសង្គមកិច្ចដែលផ្តោតលើដំណើរការ និងយន្តការអនុវត្តកម្មវិធីក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្រសួងសង្គមកិច្ច ដែលវគ្គបំប៉នសមត្ថភាពនោះធ្វើឡើងសម្រាប់មន្ត្រីដែលជាជនបង្គោលផ្នែកសង្គមកិច្ចមកពី២៥រាជធានី ខេត្ត ហើយមន្ត្រីទាំងនោះក៏ជាជនបង្គោល នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែរ ។

គួររំលឹកបន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ហើយបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃខែទី៧ ដោយគិតជាមធ្យមក្នុងមួយខែ កម្មវិធីចំណាយថវិកាអស់ ៣០លានដុល្លារអាមេរិក ដោយមានអ្នកទទួលផលចាប់ពីជាង៤០ម៉ឺនគ្រួសារ រហូតដល់ជាង៧០ម៉ឺនគ្រួសារក្នុងមួយខែ។

ចំណែកលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច បានលើកឡើងអំពីតួនាទី នៃមន្ត្រីជាជនបង្គោលទាំងនោះថា ក្រៅតែពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ទៅមន្ត្រីដែលជាជនបង្គោលទាំង២៥រាជធានី ខេត្ត នៅមានការងារជាច្រើនទៀតដែលធ្វើ ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងការងារនានា ពាក់ព័ន្ធនឹងសេវាសង្គម ដូចជាកម្មវិធីមនុស្សចាស់ កម្មវិធីកុមារ និងកម្មវិធីជនពិការជាដើម ៕
អត្ថបទ ៖ វត្តី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា