សេដ្ឋកិច្ច
ថៃ ចង់ផលិតថាមពលខ្លួនឯងដើម្បីទប់ទល់ការឡើងថ្លៃអគ្គិសនី
យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឲ្យដឹងថា វិស័យឧស្សាហកម្មរបស់ប្រទេសថៃចង់ផលិតថាមពលអគ្គិសនីដោយខ្លួនឯង ដើម្បីឆ្លើយតបនឹងការឡើងថ្លៃនៃថាមពលអគ្គិសនីបច្ចុប្បន្ន ។

ការិយាល័យគណៈកម្មាការនិយតកម្មថាមពលបញ្ជាក់ពីខែសីហាថា ថាមពលអគ្គិសនីថៃ មានតម្លៃ ៤.៧២ បាត (០.១២ ដុល្លារ) នៅក្នុងមួយឯកតា ដែលតម្លៃនេះមានការកើន ០.៩៣ បាត (០.០២ ដុល្លារ) ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២២ ។
ទន្ទឹមនោះ ការស្ទង់មតិជាមួយសមាជិកសហព័ន្ធឧស្សាហកម្មជាង ២២០ សហគ្រាសសម្រាប់គំនិតនេះ មានសហគ្រាសជាច្រើនយល់ស្របក្នុងការបង្កើតថាមពលអគ្គិសនីដោយខ្លួនឯង ជាពិសេសតាមរយៈការបង្កើតថាមពលពីផ្ទាំងសូឡា ។

ជាមួយការបង្កើតនេះ សហគ្រាសជាច្រើនក៏ស្នើរឲ្យមានការធានាជាពិសេសពីសំណាក់រដ្ឋាភិបាលថៃ ក្នុងការលក់ថាមពលជូនរដ្ឋ ក៏ដូចជាការលើកទឹកចិត្តមួយផ្នែកដល់សហគ្រាសឯកជនក្នុងការខិតខំបង្កើតថាមពលអគ្គិសនីឲ្យមានភាពប្រសើរ និងជាការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ផងដែរ ។
តាមរយៈការបង្កើតថាមពលអគ្គិសនីដោយខ្លួនឯងនេះដែរ សហព័ន្ធបង្ហាញថា នឹងជួយបង្កើនថាមពលដល់ ១០ ភាគរយថែមទៀតនៅក្នុងឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


