សេដ្ឋកិច្ច
UN ៖ ទំហំពាណិជ្ជកម្មសកល នឹងឈានដល់កម្រិតកំណត់ត្រា ៣២ ពាន់ពាន់លានដុល្លារអាមេរិក
ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD) បាននិយាយកាលពីថ្ងៃអង្គារថា ពាណិជ្ជកម្មសកលត្រូវបានកំណត់ នឹងឈានដល់ជិត ៣២ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ប៉ុន្តែកំណើនរបស់វាបានប្រែប្រួលអវិជ្ជមានក្នុងអំឡុងឆមាសទីពីរនៃឆ្នាំនេះ ។

បើតាមរបាយការណ៍ពាណិជ្ជកម្មសកលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន និងការកើនឡើងភាពមិនច្បាស់លាស់នេះហើយ ទើបបណ្តាលឲ្យមានការធ្លាក់ចុះនៃពាណិជ្ជកម្មក្នុងកំឡុងឆមាសទីពីរ ។
ប៉ុន្តែទោះជាយ៉ាងណា UNCTAD និយាយថា ការធ្លាក់ចុះនេះ គឺមានលក្ខណៈបន្ទាប់បន្សំប៉ុណ្ណោះ ដោយសារទំហំពាណិជ្ជកម្មបានបន្តកើនឡើងពេញមួយឆ្នាំ ២០២២ ដែលជាសញ្ញានៃតម្រូវការខ្លាំងក្លារបស់សកល ។

ដោយឡែក ខណៈដែលតម្លៃនៃពាណិជ្ជកម្មទំនិញអន្តរជាតិមានស្ថេរភាពក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ ២០២២ បានធ្វើឲ្យទំហំពាណិជ្ជកម្មបានកើនឡើងក្នុងអំឡុងត្រីមាសទី ៣ ហើយគេរំពឹងថា នឹងបន្តកើនឡើងដល់អំឡុងត្រីមាសចុងក្រោយនេះ ។
ជាមួយគ្នានេះ របាយការណ៍បានបន្តថា “ផ្ទុយទៅវិញ កំណើនពាណិជ្ជកម្មត្រូវបានធ្លាក់ចុះក្នុងអំឡុងពេលឆមាសទីពីរនៃឆ្នាំនេះ ដោយក្នុងអំឡុងត្រីមាសទី៣ ពាណិជ្ជកម្មទំនិញបានធ្លាក់ចុះប្រហែល ១ ភាគរយធៀបនឹងត្រីមាសទី ២ ឆ្នាំ២០២២ ខណៈពាណិជ្ជកម្មលើសេវាកម្ម កើនឡើង ១.៣ ភាគរយ ក្នុងអំឡុងពេលដូចគ្នា” ។

ទន្ទឹមនឹងនោះ ចំពោះតម្លៃពាណិជ្ជកម្មសកល, UNCTAD បង្ហាញថានឹងធ្លាក់ចុះក្នុងត្រីមាសទី ៤ សម្រាប់ទំនិញ និងសេវាកម្ម ។ ចំពោះកំណើនពាណិជ្ជកម្មយ៉ាងច្រើនក្នុងកំឡុងឆ្នាំចុងក្រោយនេះ UNCTAD បញ្ជាក់ទៀតថា គឺភាគច្រើនដោយសារតែការកើនឡើងនៃតម្លៃពាណិជ្ជកម្មនៃផលិតផលថាមពល ។
ក្រៅពីនោះ ពាណិជ្ជកម្មក្នុងវិស័យមួយចំនួនក៏បានកើនឡើងផងដែរ ដូចជាក្នុងសម្លៀកបំពាក់ សារធាតុគីមី និងយានជំនិះផ្លូវថ្នល់ ប៉ុន្តែតម្លៃនៃការធ្វើពាណិជ្ជកម្មក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ គឺទាបជាងរយៈពេលដូចគ្នានៃឆ្នាំមុនសម្រាប់វិស័យមួយចំនួន រួមទាំងឱសថ រ៉ែ ទំនាក់ទំនង និងឧបករណ៍ដឹកជញ្ជូន ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


