Connect with us

សេដ្ឋកិច្ច

វិស័យទេសចរណ៍ បានចិញ្ចឹមពលរដ្ឋជិត ៦ពាន់នាក់​ដោយផ្ទាល់ និងប្រយោលរាប់ម៉ឺននាក់​​នៅខេត្តកំពត

បានផុស

នៅ

វិស័យទេសចរណ៍គឺជាវិស័យមួយដែលជួយកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ ក៏ដូចជាផ្តល់ឱកាសការងារដល់ពលរដ្ឋ​ក្នុង​តំបន់ជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានលើកឡើងថា ក្រោយរាជរដ្ឋា​ភិបាល​គ្រប់គ្រងការ​ឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានល្អ វិស័យទេសចរណ៍ បានផ្តល់ការងារ​ដោយផ្ទាល់ដល់ពលរដ្ឋជិត ៦ពាន់នាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់ នៅខេត្តកំពត ក្នុងឆ្នាំ ២០២២។

​វិស័យទេសចរណ៍ ក៏បានជំរុញកំណើនផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូ នៅខេត្តកំពតកើនឡើងរហូតដល់ប្រមាណ ៤៦០០-៤៧០០បន្ទប់ ដោយបានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋនៅក្នុងខេត្តនេះ។ លើសពីនេះទៀត ពលរដ្ឋ​ប្រកប​របរ​ក្នុង និងក្រៅប្រព័ន្ធ ក៏ទទួលបានចំណូលពីកំណើនទេសចរ ដែលទៅកម្សាន្តលេងនៅខេត្តកំពតផងដែរ។

ជាក់ស្តែងបើតាមលោក សយ ស៊ីណុល តាមការសិក្សារបស់អ្នកជំនាញ បង្ហាញថា ភ្ញៀវដែលទៅលេងខេត្តកំពត ១០០% មាន ៥២% ស្នាក់នៅមួយយប់ និង ៤៨ % វិលល្ងាច។ មានន័យថា បើភ្ញៀវ ១លាននាក់ មាន ៥២ម៉ឺនាក់ ស្នាក់នៅមួយយប់ និង ៤៨ម៉ឺនាក់ ត្រឡប់ទៅផ្ទះវិញ(វិលល្ងាច)។ ដោយឡែកសម្រាប់ភ្ញៀវបរទេស ពួកគេស្នាក់​នៅចន្លោះជាមធ្យមពី ២យប់ ទៅ ៣យប់។ សម្រាប់ការចំណាយ របស់ភ្ញៀវជាតិក្នុងរង្វង់ ៧០ដុល្លារក្នុងម្នាក់ និងភ្ញៀវបរទេសជិត ១០០ដុល្លារក្នុងម្នាក់ សម្រាប់មួយជើង នៃដំណើរកម្សាន្តរបស់ពួកគេ។ ប្រធានមន្ទីរទេសចរណ៍​លើកឡើងថា ប្រសិនបើភ្ញៀវទេសចរស្នាក់នៅកាន់តែយូរ ការចំណាយកាន់តែច្រើន ជាឱកាសសម្រាប់អ្នកប្រកបរបរ​ផ្សេងៗនៅក្នុងខេត្ត ទទួលបានចំណូលកាន់តែល្អប្រសើរ ហើយក៏ជាផ្នែកមួយជួយចរន្តសេដ្ឋកិច្ចជាតិ។

ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចន្លោះពី ២៥០ ០០នាក់ ទៅ ៣ម៉ឺននាក់ ក្នុងមួយសប្តាហ៍។ ពេញមួយឆ្នាំ ២០២២ ពោលគឺគិតត្រឹមថ្ងៃទី ២០ ខែធ្នូ ខេត្តកំពតទទួល​បានភ្ញៀវទេសចរប្រមាណជាង ១លាននាក់។  ក្នុងនោះទេសចរបរទេសមានជាង ៥ម៉ឺននាក់ មកពីអឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា។ ដោយឡែកប្រទេសជិតខាង ដូចជាថៃ វៀតណាម មិនទាន់មានច្រើននៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម