ព័ត៌មានជាតិ
ក្នុងគ្រោះមានលាភ កុំខ្លាចខ្មាសគេក្នុងការបិទទ្វារ ស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត
វិបត្តិកូវីដ១៩ បានធ្វើឱ្យអាជីវកម្មមួយចំនួនរងនូវផលប៉ះពាល់ ឬឈានដល់ការក្ស័យធន។ ប៉ុន្តែទន្ទឹមនឹងភាពអវិជ្ជមាន ក៏មានភាពវិជ្ជមានកើតឡើង គឺម្ចាស់អាជីវកម្មមួយចំនួនធំបានប្រើប្រាស់ពេលវេលានៃវិបត្តិនេះ បង្កើតជាឱកាសទៅវិញ តាមរយៈការពង្រឹងសមត្ថភាពរបស់ខ្លួនលើការគ្រប់គ្រងអាជីវកម្ម និងការបង្កើតអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតស្របតាមស្ថានភាពជាក់ស្ដែង។
លោក អោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប(CEO Master Club) និងជាគ្រូបង្វឹកម្ចាស់អាជីវកម្មដ៏ល្បីល្បាញមួយរូបបានឲ្យដឹងថា វិបត្តិកូវីត១៩ បានបណ្ដាលឲ្យអាជីវកម្មភាគច្រើនរងផលប៉ះពាល់តិច ឬច្រើន និងខ្លះអាចឈានទៅដល់ការបិទទ្វារក៏មាន។ ប៉ុន្តែក៏មានម្ចាស់អាជីវកម្មមួយភាគធំបានប្រើប្រាស់វិបត្តិទៅជាការស្វែងរកឱកាស ក្នុងការបង្កើតអាជីវកម្មថ្មីៗបំពេញតាមតម្រូវរបស់ប្រជាជនក្នុងស្រុកស្របតាមស្ថានភាពជាក់ស្ដែង។

គ្រូបង្វឹកអាជីវកម្មកំពូលរូបនេះបញ្ជាក់ថា មិនមែនសុខៗលោកនឹកឃើញរឿងនេះឡើយ ប៉ុន្តែកើតចេញពីការអង្កេតកន្លងមក។ ជាពិសេសតាមរយៈម្ចាស់អាជីវកម្មដែលជាសមាជិកក្លិបមានជាង១០០០នាក់ ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលពាក់ព័ន្ធទៅនឹងដំណើរការអាជីវកម្ម។
“បងប្អូនម្ចាស់អាជីវកម្មខ្លះ គាត់មើលឃើញឱកាសនៅក្នុងពេលមានវិបត្តិកូវីត១៩ វាអំណោយផលដល់គាត់ ដូចជាវិស័យចំណីអាហារ និងវិស័យផ្សេងៗមួយចំនួនទៀត មានការកើនឡើង។ នេះជាឱកាសបើកថ្មីដោយប្រើប្រាស់ធនធានចាស់។ ហើយអ្នកមានលុយមួយចំនួន ចាប់យកឱកាសទិញអចលនៈទ្រព្យលក់ប្រញាប់ ឬធូរៗថ្លៃ”។
លោកមើលឃើញម្យ៉ាងទៀតថា ជាសំណាងល្អមួយសម្រាប់អ្នករកស៊ីនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងការរីករាលដាលជំងឺកូវីត១៩មានប្រសិទ្ធភាព ដែលអាចឱ្យអាជីវកម្មភាគច្រើននៅដំណើរការបាន។
លោក កែវ វុទ្ធី នាយកប្រត្តិបត្តិក្រុមហ៊ុនវុឌ្ឍីស័ក្តិ ខមមើសល ឯ.ក និងជាម្ចាស់ហាងថែរក្សាសម្ផស្ស ណារ៉ា ប៊ីយូធី បានឲ្យដឹងថា នៅក្នុងវិបត្តិកូវី១៩នេះ បានធ្វើឲ្យមានការធ្លាក់ចុះប្រាក់ចំណូល ខណៈការបញ្ជាទិញពីអតិថិជនធ្លាក់ចុះ។ ប៉ុន្តែនៅក្នុងសម័យដែលគ្រប់អាជីវកម្មជួបបញ្ហាកូវីតនេះ ត្រូវតែរឹងមាំខ្លាំងជាងមុន និងរិះរកវិធីទប់ស្កាត់បញ្ហាទៅថ្ងៃក្រោយ។ ជាក់ស្ដែង លោកគ្រោងពង្រីកអាជីវកម្មចំនួនពីរទីតាំងបន្ថែមទៀត។
ស្រដៀងគ្នានេះដែរ អ្នកស្រី ស៊ី ចាន់ណារ័ត្ន ម្ចាស់ហាងលក់គ្រឿងអលង្ការ និងពេជ្រ នៅលើអាគារពាណិជ្ជកម្មអូឡាំព្យ៉ា បានអះអាងថា អាជីវកម្មរបស់អ្នកស្រីមានការថមថយតិចតួចប៉ុណ្ណោះ។
បើតាមអ្នកជំនាញអាជីវកម្មរូបនេះ អាជីវកម្មអាចដំណើរការទៅមុខ ឬបិទទ្វារ មិនមែនអាស្រ័យទាំងស្រុងលើស្ថានភាពសង្គមនោះទេ។ វាក៏ស្រ័យលើម្ចាស់អាជីវកម្ម ត្រូវមានភាពច្បាស់លាស់ ហ្មត់ចត់លើការគ្រប់គ្រង និងចាត់ចែងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីគេចចេញពីការក្ស័យធន និងមានភាពក្លាហានក្នុងបិទទ្វារអាជីវកម្ម ចៀសវាងបំណុលវ័ណ្ឌក។
ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប លោក អោម សេងប៉ូរ៉ា បានក្រើនរំលឹកជាដំូបន្មានថា បើមនុស្សអស់ឈាម អស់អុកហ្ស៊ីហ្ស៊ែន គឺត្រូវស្លាប់ហើយ។ ចំណែកអាជីវកម្ម បើអស់លុយ គឺមិនអាចទៅមុខបានទេ ប៉ុន្តែមុននឹងបិទទ្វារ ម្ចាស់អាជីវកម្មគួរព្យាយាមបង្វឹលសាច់ប្រាក់ឱ្យអស់លទ្ធភាពសិន និងកុំខ្លាចខ្មាសគេក្នុងការបិទទ្វារ ហើយស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត។
អ្នកជំនាញផ្នែកអាជីវកម្មខាងលើ លើកទឹកចិត្តឲ្យម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគ ហ៊ានបោះទុនរកស៊ីបន្ថែមទៀត ប្រសិនបើខ្លួននៅមានលទ្ធភាពគ្រប់គ្រាន។ ការធ្វើបែបនេះ ក៏ជាការចូលរួមចំណែកជម្រុញសេដ្ឋកិច្ចជាតិឲ្យបន្តឈានទៅមុខបាន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ