សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដូនពេញ ត្រៀមប្រើវិធានការក្ដៅដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បារបារាំង
អាជ្ញាធរនៃរដ្ឋបាលខណ្ឌដូនពេញ នឹងត្រៀមប្រើវិធានការក្ដៅដើម្បីចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ខាងមុខនេះ នៅតំបន់បារបារាំង ដើម្បីរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់តាមដងផ្លូវ។

មុនប្រើវិធានការក្ដៅ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌដូនពេញ ក៏បានអញ្ជើញម្ចាស់ទីតាំងហាងលក់ដូរចំនួន១៣១ទីតាំង នៅតំបន់បារបារាំង មកសាលាខណ្ឌ ដើម្បីពន្យល់ណែនាំ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដល់អ្នកជាតំណាង និងជាម្ចាស់អាជីវកម្ម ឲ្យចូលរួមជាមួយអាជ្ញាធរ ក្នុងការចូលរួមរៀបចំសណ្តាប់ធ្នាប់រៀបរៀបរយ និងកិច្ចការងារសន្តិសុខនានាផងដែរ។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ និងជាប្រធានដឹកនាំកិច្ចប្រជុំណែនាំ បានប្រាប់ថា កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ គឺជាការងារចាំបាច់ ដែលត្រូវគិតគូរខ្ពស់ ដើម្បីរក្សាបាននូវភាពល្អប្រសើរក្នុងមូលដ្ឋាន ស្របពេលដែលតំបន់បារបារាំងជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទេសចរច្រើនទៅលេងកម្សាន្តសប្បាយនៅតំបន់នោះ។

បើតាមលោក ចាប ឌីណា ចំពោះតំបន់បារបារាំងនេះ កន្លងទៅអាជ្ញាធរក៏ធ្លាប់បានចុះធ្វើរដ្ឋបាលរៀបចំជាបន្តបន្ទាប់ផងដែរ ដោយមានការចូលរួមល្អពីបណ្តាពលរដ្ឋ និងម្ចាស់ទីតាំងទាំងនោះ ដែលជាផ្នែកមួយក្នុងការធានាសន្តិសុខល្អប្រសើរទាំងអស់គ្នា ទាំងសម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ ពលរដ្ឋប្រកបរបររកទទួលទាន និងសង្គមជាតិ៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


