ចរាចរណ៍
ស្ត្រីម្នាក់ សង្ស័យជិះម៉ូតូកៀរខឿនថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់
ស្ត្រីម្នាក់ សង្ស័យជិះម៉ូតូជ្រុលចង្កូតទៅកៀរខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៣ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ម៉ឹង ស្រស់ ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅផ្ទះលេខ ៤៥៨ ផ្លូវ ៥៣BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញស្ត្រីជាភេទទីបី បានជិះម៉ូតូ ម៉ាក ZUSUKI let’s ពណ៌សលាយខៀវ តាមបណ្តោយផ្លូវជាតិលេខ ២ ទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលកៀរនឹងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលទាំងមនុស្ស និងម៉ូតូ បោកក្បាលផ្កាប់មុខហូរឈាមស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវតែម្ដង។

ក្រោយកើតហេតុ បន្ទាប់ពីធ្វើការស្រាវជ្រាវរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំចាត់ចែងបន្តតាមនីតិវិធី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


