កីឡា
លោក ប៊ូ ជុំសេរី បញ្ចប់សិក្ខាសាលា«ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន» គ្រូៗទាំងអស់នឹងអភិវឌ្ឍន៍កីឡារបស់ខ្លួនកាន់តែប្រសើរ
សិក្ខាសាលាស្ដីពី «ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ» ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី៥ ខែមិថុនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។

លោក ប៊ូ ជុំសេរី
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាស្ដីពីការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក ជឿជាក់ថាសិក្ខាកាមដែលជាគ្រូៗទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែមលើបច្ចេកទេសជំនាញផ្សេងៗនៅក្នុងដំណើរការសិក្សានេះ។

ទិដ្ឋភាពបិទសិក្ខាសាលា
អ្នកជំនាញផ្នែកកីឡាជើងចាស់រូបនេះបន្ថែមទៀតថា គ្រូៗទាំងអស់នឹងយកនូវអ្វីដែលទទួលបានពីសិក្ខាសាលាទៅអនុវត្តន៍ និងបង្ហាត់បង្រៀនដល់សិស្សៗរបស់ខ្លួនឲ្យរឹតតែមានសមត្ថភាព និងរីកចម្រើនកាន់តែខ្លាំងទៅតាមប្រភេទកីឡារៀងៗខ្លួន។ ភាពជោគជ័យ និងការរីកចម្រើនគឺស្ថិតនៅលើគ្រូៗជម្រើសជាតិ គ្រូថ្នាល នេះហើយដែលជាអ្នកបណ្ដុះបណ្ដាល ជាអ្នកដឹកនាំដ៏សំខាន់របស់សហព័ន្ធឆ្ពោះទៅរកជោគជ័យលើការប្រកួតផ្សេងៗ។

ទិដ្ឋភាពបិទសិក្ខាសាលា
បញ្ជាក់ដែរថា សិក្ខាសាលាស្ដីពី «ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ» ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ៥ ខែមិថុនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។ សិក្ខាកាមមកពី ៤០ប្រភេទកីឡា និង ១ក្រុមកីឡាជនមានពិការភាព៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


