Connect with us

ព័ត៌មានជាតិ

គម្រោង​ស្ថាបនា​មួយ​ខ្សែ​នៅខេត្ត​​ព្រះសីហនុ ហាក់​កំពុងជាប់គាំង​ ខណៈ​មានបញ្ហាជាមួយពលរដ្ឋ​

បានផុស

នៅ

​មកដល់ពេលនេះ រយៈ​ប្រមាណ​ជិត១​ខែ​មកហើយ ដែល​អាជ្ញាធរ​ក្រុងព្រះសីហនុ បានចេញ​សេចក្តី​ជូន​ដំណឹង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ចំនួន​១២៨​ខ្នង​​ដែល​សាងសង់​លើដី​ចំណីផ្លូវ​​បង្ករ​ផល​ប៉ះ ពាល់​គម្រោង​ស្ថាបនា​វិថី​៧​មករា​(​ផ្លូវ​លេខ​២០០)​ ស្ថិតនៅ​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ គឺ​រុះរើ​ចេញ​ឲ្យ​អស់ ដោយ​ខ្លួន​ឯង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការសាងសង់​និង​ពង្រីក​ផ្លូវ ប៉ុន្តែរហូត​មក​ដល់​ពេលនេះ​នៅ​មិន​ទា​ន់មាន​ម្ចាស់​សំណង់​ណាមួយ​ធ្វើការ​រុះរើ​អនុវត្តន៍​តាមសេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ក្រុងព្រះសីហនុ​នៅឡើយ​ទេ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​បញ្ហា​នេះ តាម​ប្រភព​ព័ត៌មាន​(​មិន​ផ្លូវការ​)​បាន​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​ មូល​ហេតុដែលប្រជា​ពល​រដ្ឋជា​ម្ចាស់​សំណង់​មិន​ព្រម​ធ្វើកា​រុះរើ គឺ​ដោយសារ​ពួកគេ​បា​ននាំគ្នា​ផ្តិត​មេដៃ ដាក់ពាក្យ​បណ្តឹង ទៅ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី សុំ​ជំនួយ​អន្តរាគមន៍​មក​អភិបាលខេត្ត​ព្រះសីហនុ បញ្ឈប់ការរុះរើផ្ទះ​សម្បែង​របស់​ពួកគេ និង​សំណូមពរសុំ​រស់នៅទីតាំង​ដី​ដ៏​ដែលវិញ ប៉ុ​ន្តែរ​ជាល​ទ្ធ​ល​រហូតមកដល់​ពេល​នេះ​នៅ​មិនទាន់​ទ​ទួល​បានយ៉ាងណានោះទេ​។​

លោក អី​សុខ ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ប​ញ្ជាក់ថា ជុំវិញ​បញ្ហា​នេះ អាជ្ញា​ធរក្រុង​មិន​មាន​សិទ្ធិ​ក្នុង​សម្រេច​ទេ​ គឺមាន​សិទ្ធិ​ត្រឹម​សហការ គឺ​ថ្នាក់ដឹកនាំ​ខេត្ត​ទេ​បាន​អាចមាន​សិទ្ធិ​ក្នុង​ការសម្រេច​គ្រប់យ៉ាង​ ហើយ​បញ្ហា​នេះ​ រដ្ឋបាល​ក្រុង​បាន​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋរស់នៅ និងផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​ប៉ះពា​ល់អស់ហើយ ព្រមទាំង​បា​នធ្វើ​លិខិត​ជូន​ដំណឹងចំនួន​៣​លើក គឺខាង​រដ្ឋបាល​ក្រុង ចំនួន​១​លើក និងខាង​មន្ទីរ ជំនាញសាធារណៈការ ចំនួន​លើក​២ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​រុះរើ សំណង់ផ្ទះសម្បែង​របស់​ពួកគាត់ ដោយ​ខ្លួន​ឯង ។​

លោក ជ្រា​ ថា​រា​វុ​ធ អនុប្រធាន​មន្ទីរសាធារណៈខេត្ត​ព្រះសីហនុ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​ដំណើរការ ឈូស​ឆាយ ពង្រីក​សាងសង់​ផ្លូវ​ គឺ​បាន​ចាប់ផ្តើម ហើយ​កន្លងមក តាម​គម្រោង​ដែលបាន​សិក្សា​រួច ប៉ុន្តែ បច្ចុប្បន្ន​ត្រូវ​បាន​ផ្អាក​សិន ដោយសារ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ មិន​ចូល​រួ​ម​សហការ​។ជា​មួយ​គ្នានេះ លោក ជ្រា ថា​រា​វុ​ធ ​ក៏បាន​បញ្ជាក់​ប​ន្ថែមទៀត​ថា ​ចំពោះ​បញ្ហា​ផ្អាក​ដំណើរ​សាងសង់​ផ្លូវ​លេខ​២០០​នេះ​ មិនមែន​ផ្អាក​ឈប់​ធ្វើ​នោះទេ ​គឺ​នៅតែ​បន្ត​ធ្វើ​ទៅតាម​គម្រោង​ប្លង់​ប្រព័ន្ធ​របស់​ជំនាញ​សុរិ​យាដី​ស្ថាបនា​វិថី​៧​មករា​(​ផ្លូវ​លេខ​២០០)​។ ​ដោយ​គម្រោង​ផ្លូវលេខ២០០​នេះ ​មិនបង្ករ​ផល​ប៉ះពាល់​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋនោះឡើយ គឺ​ប៉ះពាល់​ទៅលើ​តែសំណង់ទាំងឡាយ​ណា​ដែលសាងសង់ខុសច្បាប់លើដី​ចំណីផ្លូវតែប៉ុណ្ណោះ​។​

ដោយឡែក​សំរាប់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅតែ​ប្រកាន់​ជំហរដោយបាន​លើកឡើងថា ការស្ថាបនា ផ្លូវ​លេខ​២០០ដែល​ស្ថិតនៅ​ជុំវិញមន្ទីរពេទ្យបង្អែក​ខេត្ត ក្នុង​គោលបំណង​ធំៗ ចំនួន​៤៖​ ទី​១.​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​។​ ទី​២.​លើកកម្ពស់​ការផ្តល់សេវា​សុខាភិបាល​និង​សុខមាលភាព​សាធារណៈ​។​ ទី​៣​​លុបបំបាត់​ការយក​ទី​តាំ​ង​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​និង​ជា​សម្បត្តិ​ឯកជន​។ ​ទី​៤ ​លើកស្ទួយ​សោភ័ណភាព​ទីក្រុង​និង​សុវត្ថិភាព​សាធារណៈ​។​ល​។​ ដូចនេះ​ដើម្បី​ឲ្យ​ដំ​ណើរ​កា​រ​គម្រោង​ស្ថាបនា​វិថី​៧​មករា​(​ផ្លូវ​លេខ​២០០)​នេះ​ទទួលបាន​ជោគជ័យ​រ​ដ្ឋបា​ល​ខេត្ត​ស្នើសុំ​កិច្ច​សហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បា​នរស់​នៅ​និង​កំ​ពុងធ្វើការ​សាងសង់​សំណង់​មិន​រៀបរយនៅ​លើ​ដី​ចំណីផ្លូវ (​ផ្លូវ​លេខ​២០០)​នេះ ធ្វើការ​រុះរើ​សំណង់​របស់ខ្លួន និង​ប្រគល់ទីតាំង​ដី​ផ្លូវ​លេខ​២០០ នេះ មក​ឲ្យ​រដ្ឋ​បាលខេត្ត​ធ្វើការស្ថាបនា​ផ្លូវទៅតាម​ផែនការអភិវឌ្ឍន៍​រប​ស់​ខេត្ត​គឺ​អនុវត្ត​ន៍តាមប្លង់ប្រ​ព័ន្ធ​របស់ជំនាញ​សុរិ​យាដី​ដែល​បានកំណត់​៕

អត្ថបទ ៖ ​កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម