សេដ្ឋកិច្ច
CEO ធនាគារ Bank of America ព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ច អាមេរិក នឹងកើតមានឡើងនៅឆមាសទី ២
នាយកប្រតិបត្តិធនាគារអាមេរិក Bank of America លោក Brian Moynihan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក អាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅក្នុងឆមាសទី២ នៃឆ្នាំនេះ និងនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤ ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News លោក Moynihan លើកឡើងថា អាមេរិកនឹងកើតមានវិបត្តិសេដ្ឋកិច្ច ដោយចាប់ផ្តើមពីឆមាសទី២ នេះទៅ ហើយអាចបន្តដល់ត្រីមាសទី១ នៅឆ្នាំក្រោយ ដែលជាការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្រិតស្រាល និងនាំឲ្យភាពគ្មានការងារធ្វើកើនឡើងដល់កម្រិតខ្ពស់រហូត ៤ ភាគរយ ។
ការព្យាករណ៍របស់ CEO នៃធនាគារអាមេរិក Bank of America រូបនេះ គឺមិនខុសគ្នាទៅនឹងការលើកឡើងរបស់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នោះទេ ពោលលោកបានអះអាងកាលពីខែឧសភាថា សហរដ្ឋអាមេរិកអាចនឹងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច តែក្នុងកម្រិតស្រាលប៉ុណ្ណោះ ។

ចំណែកអ្នកបង្កើតគោលនយោបាយនៅធនាគារកណ្តាលក៏បានព្យាករណ៍ដូចគ្នានេះដែរថា ប្រទេសដឹកនាំសេដ្ឋកិច្ចពិភពលោកមួយនេះ នឹងជួបប្រទះវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅចុងឆ្នាំនេះ ហើយអាចចំណាយពេលរហូតដល់ទៅ ២ ឆ្នាំដើម្បីដោះស្រាយបញ្ហាបាន ។
ទោះយ៉ាងណា ពាក់ព័ន្ធជាមួយវិបត្តិសេដ្ឋកិច្ចរបស់អាមេរិក ជាពិសេសបញ្ហាបំណុលនេះដែរ, ទាំងលោក Kevin McCarthy ប្រធានសភាអាមេរិក និងលោកប្រធានាធិបតី Joe Biden បានព្រមព្រៀងគ្នាដំឡើងបំណុលអតិបរមា ដើម្បីជាជំហានអាចឲ្យរដ្ឋាភិបាលលមានពេលក្នុងការដោះស្រាយបញ្ហាចំពោះមុខទាំងអស់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
ចុចអាន៖ ទីក្រុងប៉េកាំង ព្រមានថា ជម្លោះ ចិន-អាមេរិក នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោកទាំងមូល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


