សេដ្ឋកិច្ច
ទេសចរ កម្ពុជា សម្រុកទៅលេងនៅ វៀតណាម ខណៈម្នាក់ៗចំណាយ ៨០០ ទៅ ៩០០ ដុល្លារ
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ទេសចរកម្ពុជា គឺជាផ្នែកដ៏មានសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍របស់ខ្លួន ខណៈឆមាសទីមួយនៃឆ្នាំនេះ ប្រជាជនកម្ពុជាចំនួន ១៩៨,០០០ នាក់បានទៅលេងវៀតណាម ហើយក៏ជាកម្រិតស្ទុះងើបឡើងវិញលឿនបំផុតផងដែរ ក្នុងកំណើន ៣៣៨ ភាគរយ បើប្រៀបធៀបនឹងកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ។

លោក Tran Quoc Thinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tay Ninh ដែលមានព្រំដែនជាប់កម្ពុជា បាននិយាយថា ច្រកទ្វារព្រំដែន Moc Bai គឺជាច្រកផ្លូវដ៏សំខាន់មួយដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាម ។ លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមអ្នកទេសចរលំដាប់ខ្ពស់កម្ពុជា ភាគច្រើនធ្វើដំណើរទៅកាន់ទីក្រុង Tay Ninh និងហូជីមិញ ដើម្បីព្យាបាលជំងឺផង និងដើរកម្សាន្តនៅទីនោះផង ។
ស្របពេលជាមួយគ្នានេះ លោកស្រី Phan Huynh Phuong Hoang អគ្គនាយករងនៃប្រតិបត្តិករទេសចរណ៍ Vietravel បានលើកឡើងស្រដៀងគ្នានេះថា ទេសចរកម្ពុជាភាគច្រើនមកប្រទេសវៀតណាម គឺក្នុងគោលបំណងព្យាបាលជំងឺ ប៉ុន្តែក្រៅពីនេះ ទេសចរកម្ពុជា ក៏បានសម្រុកទៅលេងខេត្តជាប់ព្រំដែន ដើម្បីសម្រាកលំហែកាយនៅរមណីយដ្ឋានលំដាប់ខ្ពស់ និងទំនើបនាចុងសប្ដាហ៍ផងដែរ ។

ទន្ទឹមនោះ យោងតាមរបាយការណ៍របស់អាជ្ញាធរវៀតណាមបានឲ្យដឹងថា ទេសចរកម្ពុជាក្នុងម្នាក់ៗចំណាយប្រាក់ ៨០០ ទៅ ៩០០ ដុល្លារសម្រាប់ដំណើរកម្សាន្តទៅកាន់ទីក្រុងហាណូយ និងទីក្រុងឆ្នេរខ្សាច់ Ha Long ភាគខាងជើងប្រទេសវៀតណាម ខណៈដែលការចំណាយនេះ គឺស្មើនឹងតម្លៃធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង ។
គួរឲ្យដឹងថា ទេសចរកម្ពុជាដែលទៅលេងវៀតណាម ចែកចេញជា ៣ ប្រភេទ គឺទេសចរមកពីខេត្តចំនួន ៣ ជាប់នឹងខេត្ត Tay Ninh សម្រាប់ដំណើរទេសចរណ៍ប្រចាំថ្ងៃ ។ ទី២ ភ្ញៀវទេសចរប្រណីតមកពីរាជធានីភ្នំពេញ និងសៀមរាប ដែលធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ខណៈទី៣ ភ្ញៀវទេសចរកម្ពុជាជ្រើសរើសការសម្រាកលំហែកាយរយៈពេលវែងក្នុងរមណីយដ្ឋានលំដាប់ខ្ពស់នៅកោះ Phu Quoc, ទីក្រុង Da Lat និងទីក្រុងកំពង់ផែ Vung Tau ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


