Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច អាមេរិក​ កើន ២.៤ ភាគរយនៅត្រីមាសទី​២

បានផុស

នៅ

បើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ចនៃទីភ្នាក់ងារក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី២ ចន្លោះខែមេសាដល់ខែមិថុនា បានកើនឡើង ២.៤ ភាគរយដែលច្រើនជាងការវិភាគរបស់អ្នកសេដ្ឋកិច្ច​ដែលមានត្រឹមតែ ១.៨ ​ភាគរយប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា កំណើននៃផលិតផលក្នុងស្រុកសរុប (GDP) បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគមិនមែនលំនៅឋាន ការចំណាយរបស់រដ្ឋ ការវិនិយោគសារពើភ័ណ្ឌឯកជន ក៏ដូចជាការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែ​​ការនាំចេញ និងនាំចូលបែរជាធ្លាក់ចុះវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden បាននិយាយថា សេដ្ឋកិច្ចអាមេរិកកំពុងកើនឡើង ការវិនិយោគលើអាជីវកម្មឯកជនមានភាពរឹងមាំ ហើយការវិនិយោគលើរោងចក្រផលិតបានរួមចំណែកដល់កំណើនជាច្រើនក្នុងរយៈពេល ៤០ ឆ្នាំ ហើយមិនតែប៉ុណ្ណោះ អតិផរណាក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។

ជាចុងក្រោយលោកបានបញ្ជាក់ថា ភាពអត់ការងារធ្វើនៅតែស្ថិតនៅជិតកម្រិតទាបបំផុត ហើយអតិផរណាបានធ្លាក់ចុះ ២ ភាគ ៣ ខណៈដែលប្រាក់ឈ្នួល គឺខ្ពស់ជាងកាលពីមុនជំងឺរាតត្បាតកូវីដទៅទៀត ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម