Connect with us

សេដ្ឋកិច្ច

តើ ថៃ រំពឹងទទួលចំណូលបានប៉ុន្មានពីទេសចរ ចិន និងកាហ្សាក់ស្ថាន  ក្រោមកម្មវិធីលើកលែងទិដ្ឋាការ?

បានផុស

នៅ

អជ្ញាធរទរសចរណ៍ថៃ​បានបញ្ចាក់ថា​ ថៃរំពឹងទទួលបានទេសចរជនជាតិចិនជាង ២.៨ លាននាក់ និងទេសចរកាហ្សាក់ស្ថានប្រហែល ១២៩,០០០ នាក់ តាមរយៈកម្មវីធី​លើកលែងទិដ្ឋាការ​ចូលមកលេងក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ​បានដាក់ចេញយុទ្ធសាស្ត្រ​ទេសចរណ៍លើកលែងទិដ្ឋការដល់ជនជាតិចិន និងកាហ្សាក់ស្ថាន ដែលអាចឲ្យទេសចរស្នាក់នៅបានរយៈពេល ៣០ ថ្ងៃក្នុងប្រទេស ហើយជាក់ស្ដែងតាមរយៈកម្មវិធីនេះបានទាក់ទាញទេសចរចិនចំនួន ៣៤១ ក្រុមដំបូងមកកាន់ព្រលានយន្តហោះសុវណ្ណភូមិ ជាពិសេសមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ផងដែរ ។

ទន្ទឹមនោះ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការនេះដែរ​ ថៃរំពឹងទទួលបានចំណូលប្រមាណ ៣.៨ ពាន់លានដុល្លារពីទេសចរចិន​ និងចំណូលប្រហែល ២១៧ លានដុល្លារពីទេសចរ​កាហ្សាក់ស្ថាន ខណៈការកក់សណ្ឋាគារក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ មុនការចាប់ផ្តើមកម្មវិធីគ្មានទិដ្ឋាការនេះ ។

បន្ថែមពីនេះ នាយក​រដ្ឋមន្ត្រីថៃបាន​និយាយថា អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​គឺ​សុវត្ថិភាព​ ដោយធានាឲ្យបានសម្រាប់អ្នកទេសចររហូតដល់ពួកគេត្រលប់ទៅវិញ ហើយកាន់តែពិសេស លោកចង់ឲ្យភ្ញៀវទេសចរស្នាក់នៅក្នុងប្រទេសថៃ​ឲ្យបានយូរផងដែរ ។

គួរបញ្ចាក់ថា ថៃរំពឹងកម្មវិធីឥតគិតថ្លៃទិដ្ឋាការនេះ នឹងជួយជំរុញសេដ្ឋកិច្ចថៃ និងអាជីវកម្មទេសចរណ៍ក្នុងស្រុក ជាពិសេសក្រុមទេសចរណ៍ជាលក្ខណៈគ្រួសារ កញ្ចប់ដំណើរទេសចរណ៍ និងក្រុមទេសចរណ៍លើកទឹកចិត្ត ក្នុងអំឡុងត្រីមាសទី៣ ហើយ​រំពឹងនឹងកើនភ្ញៀវទេសចរដល់ ៣០ លាននាក់ក្នុងឆ្នាំនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Thai PBS

ចុចអាន៖ នាយករដ្ឋមន្ត្រី ថៃ ចុះទៅទទួលភ្ញៀវទេសចរ ចិន ដោយផ្ទាល់នៅព្រលាន យន្តហោះសុវណ្ណភូមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម