ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ថៃ ចុះទៅទទួលភ្ញៀវទេសចរ ចិន ដោយផ្ទាល់នៅព្រលានយន្តហោះសុវណ្ណភូមិ
នាយករដ្ឋមន្ត្រីថៃលោក សេតថា ថាវីស៊ីន និងតំណាងវិស័យទេសចរណ៍ រួមជាមួយក្រសួងទេសចរណ៍ និងកីឡា នៅថ្ងៃចន្ទនេះបានអញ្ជើញចុះដោយផ្ទាល់ទៅកាន់ព្រលានយន្តហោះសុវណ្ណភូមិដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនក្រោមកម្មវិធីលើកលែងទិដ្ឋាការចំនួន ៣៤១ ក្រុមដំបូងចូលមកកាន់ប្រទេស ។

នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ភ្ញៀវទេសចរណ៍ចិនដែលបានមកដល់ប្រទេសថៃ ម្នាក់ៗត្រូវបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ ក៏ដូចជាកម្រងផ្កា ដោយលោកនាយករដ្ឋមន្ត្រី និងបុគ្គលិករបស់គាត់ផ្ទាល់តែម្ដង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សេតថា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា “អ្វីដែលសំខាន់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស គឺសុវត្ថិភាពរបស់ពួកគេ រាប់ចាប់ពីពេលដែលពួកគេជាន់លើដីថៃរហូតដល់ពួកគេចាកចេញពីប្រទេសយើងត្រលប់ទៅផ្ទះវិញ” ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា លោកមិនចង់ឲ្យភ្ញៀវទេសចរគ្រាន់តែទៅលេងតំបន់ទេសចរណ៍សំខាន់ៗទាំង ៤ នោះទេ ប៉ុន្តែទីក្រុងបន្ទាប់បន្សំក៏យើងចង់ឲ្យពួកគេទៅស្នាក់នៅក្នុងប្រទេសថៃឲ្យបានយូរផងដែរ ជាពិសេសលោកបានកត់សម្គាល់ឃើញថា អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍ថៃដូចជា ការកក់សណ្ឋាគារបានកើនឡើងយ៉ាងខ្លាំង មុនពេលការចាប់ផ្តើមកម្មវិធីលើកលែងទិដ្ឋាការនេះ ។
គួរបញ្ជាក់ថា ពិធីស្វាគមន៍ស្រដៀងគ្នានេះសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ក៏ត្រូវបានធ្វើឡើងនៅព្រលានយន្តហោះ Don Muang, Phuket និង Chiang Mai ផងដែរ ខណៈកម្មវិធីលើកលែងទិដ្ឋាការលើភ្ញៀវទេសចរទាំងពីរនឹងបន្តរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


