សេដ្ឋកិច្ច
VinHMS ចុះអនុស្សរណៈយោគយល់ជាមួយ Canopy Sands Development ដើម្បីនាំបទពិសោធបដិសណ្ឋារកិច្ចថ្មីមកកាន់គម្រោងអភិវឌ្ឍន៍ Bay of Lights
[ខេត្តព្រះសីហនុ ប្រទេសកម្ពុជា — ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤] ដើម្បីជំរុញនូវការរួមបញ្ចូលបច្ចេកវិទ្យាថ្មី និងបដិសណ្ឋារកិច្ច ក្រុមហ៊ុនសូហ្វវែរ VinHMS និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុរបស់កម្ពុជា Canopy Sands Development បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការជំរុញអភិវឌ្ឍអចលនទ្រព្យនៅក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់បទពិសោធន៍ថ្មីនៃការរស់នៅ តាមរយៈការប្រើប្រាស់ការគ្រប់គ្រងបដិសណ្ឋារកិច្ចទំនើប ជាមួយនឹងសេវាកម្មឌីជីថល។

ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ក្រោមវត្តមាននាយកប្រតិបត្តិសំខាន់ៗមកពី VinHMS និង Canopy Sands Development បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់អនាគតនៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងតំបន់។ តាមរយៈកិច្ចសហការក្នុងការគ្រប់គ្រងសណ្ឋាគារ រីសត អាផាតមិន និងការអភិវឌ្ឍចម្រុះនៅក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights សម្ព័ន្ធភាពជាយុទ្ធសាស្រ្តនេះនឹងពង្រឹងភាពលេចធ្លោរបស់កម្ពុជាឲ្យក្លាយជាគោលដៅមួយដ៏ទាក់ទាញ។
“ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ VinHMS គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់គម្រោងអភិវឌ្ឍន៍ Bay of Lights ។ យើងមិនគ្រាន់តែស្រមៃចង់បានបដិសណ្ឋារកិច្ចដ៏ប្រណិតប៉ុណ្ណោះទេ យើងកំពុងរៀបចំកន្លែងរស់នៅបែបទំនើប ស្របតាមតម្រូវការរបស់អ្នកទេសចរស៊ីវីល័យ”។ នេះជាការលើកឡើងរបស់លោក David Richard នាយកគ្រប់គ្រងនៃ Bay of Lights Entertainment។

VinHMS នឹងត្រៀមខ្លួនជំរុញគម្រោងអភិវឌ្ឍន៍ Bay of Lights ឆ្ពោះទៅកាន់កម្រិតស្តង់ដារដ៏ល្អឥតខ្ចោះមួយ តាមរយៈការរួមបញ្ចូលប្រព័ន្ធគ្រប់គ្រងដ៏ទំនើប ភ្ជាប់ជាមួយនឹងសេវាកម្មឌីជីថលផ្ដោតលើបទពិសោធរបស់ភ្ញៀវជាចម្បង ដែលនឹងក្លាយជាស្តង់ដារគំរូមួយសម្រាប់ការអភិវឌ្ឍនាពេលអនាគត និងពង្រឹងកិត្យានុភាពរបស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញផងដែរ។
លោក Nguyen Van Hoang នាយកប្រតិបត្តិក្រុមហ៊ុន VinHMS បានបញ្ជាក់ថា “តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាបដិសណ្ឋារកិច្ចកម្រិតខ្ពស់របស់ VinHMS ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ Bay of Lights បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវបទពិសោធដ៏ប្រណិតដល់ភ្ញៀវគ្រប់រូប និងជំរុញឱ្យដំណើរការប្រតិបត្តិការកាន់តែល្អឥតខ្ចោះ” ។
គម្រោងអភិវឌ្ឍន៍ Bay of Lights នឹងចាប់ផ្តើមអនុវត្តបច្ចេកវិទ្យាទំនើប ដែលរួមមានបន្ទប់ឆ្លាតវៃភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងដែលសម្របតាមចំណូលចិត្តរបស់ភ្ញៀវស្នាក់នៅ និងប្រើប្រាស់ថាមពលដែលគិតគូរពីបរិស្ថាន ស្របតាមអាទិភាពលើនិរន្តភាពរបស់សាកលលោក។
កិច្ចសហប្រតិបត្តិការរវាង VinHMS និង Canopy Sands Development នេះ នឹងបន្តអភិវឌ្ឍឲ្យស្របនឹងគោលដៅ និងតម្រូវការថ្មីៗនៃគម្រោងអភិវឌ្ឍន៍ Bay of Lights។ ស្របជាមួយគ្នានេះដែរ វិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះក៏នឹងបន្តពង្រីកសក្ដានុពលឲ្យកាន់តែទូលំទូលាយ តាមរយៈការនាំមកនូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងការស្វែងរកទីផ្សារថ្មីៗជាដើម ដើម្បីបង្កើតបទពិសោធបដិសណ្ឋារកិច្ចមួយប្រកបដោយនិរន្តរភាព និងឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យា។
ការសហការរបស់គម្រោងអភិវឌ្ឍន៍ Bay of Lights និង VinHMS ប្រៀបបានជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីសារសំខាន់នៃវត្តមានរបស់បច្ចេកវិទ្យាក្នុងការជំរុញអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ច និងបង្កើតបទពិសោធន៍មួយដែលល្អលើសពីការស្នាក់នៅ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


