សេដ្ឋកិច្ច
គម្រោងអភិវឌ្ឍន៍ Bay of Lights នឹងតភ្ជាប់កម្ពុជាទៅទីផ្សារអន្តរជាតិបន្ថែមទៀត
គម្រោងអភិវឌ្ឍន៍ បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិផ្សេងៗ ព្រមទាំងផ្តល់នូវការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងមុន ហើយបង្កើតឱកាសអាជីវកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន។

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងនៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ នៅក្នុងគម្រោង បេ អហ្វ ឡៃថ៍។
លោក ម៉ាង ស៊ីណេត បានថ្លែងកោតសរសើរ និងវាយតម្លៃចំពោះក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលខិតខំប្រឹងប្រែងអភិវឌ្ឍគម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែល្អប្រសើរឡើង។
គម្រោងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍រួមទាំងការលើកកម្ពស់ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើន ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

គម្រោង Bay of Light គឺជាគម្រោងអាទិភាពដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាននឹងកំពុងគាំទ្រ និងខិតខំជួយសម្របសម្រួល ដើម្បីឱ្យគម្រោងនេះដំណើរការដោយរលូន និងទទួលបានជោគជ័យតាមដំណាក់ការនីមួយៗជាបន្តបន្ទាប់។
ក្រៅពីកម្មវិធីពិសេសជំរុញការវិនិយោគ និងធានាជំរុញការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និយាយដោយឡែក និងនិយាយជារួម ការអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូល រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកចេញជាបួនតំបន់រួមមាន៖ តំបន់ទីក្រុងសមាហរណកម្ម តំបន់រស់នៅប្រណិត តំបន់ទេសចរណ៍ប្រណិត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

តំបន់ឧស្សាហកម្ម និងភស្តុភារកម្ម៖ គឺរៀបចំជាសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងជាច្រកចេញចូលអន្តរជាតិ រួមទាំងជាមជ្ឈមណ្ឌល ភស្តុភារ កម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងសកលលោក។
ក្នុងឆ្នាំ ២០២៣ ខេត្តព្រះសីហនុទទួលបានផលិតផលសរុបចំនួនប្រមាណ ១ ៦១៧ លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ចំនួន ៤ ៦០២ ដុល្លារ អាមេរិក អត្រាកំណើនសេដ្ឋកិច្ច ៦%។
លោក ដេវីដ ដបសាន់ Mr David Richard Dobson នាយកអភិវឌ្ឍអាជីវកម្មជាន់ខ្ពស់ មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់សាកល្បង អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅក្នុងគម្រោង បេ អហ្វ ឡៃថ៍ នឹងក្លាយជាចលករមួយសម្រាប់កម្ពុជាក្នុងការជំរុញវិនិយោគដោយផ្ទាល់ពីបរទេសឱ្យចូលក្នុងប្រទេសកម្ពុជាហើយបង្កើតវេទិការដែលមានតម្លៃស្មើគ្នាជាមួយប្រទេសនៅលើសកលលោក។
គម្រោងអភិវឌ្ឍន៍ បេ អហ្វ ឡៃថ៍ នឹងបង្កើតឱកាសការងារគ្មានដែនកំណត់ ក៏ដូចជាការនាំចូលជំនាញ និងសេវាកម្មអន្តរជាតិ ហើយក៏ជាគម្រោងអភិវឌ្ឍដ៍អស្ចារ្យដែលអាចឈរជើងលើឆាកអន្តរជាតិ ប៉ុន្តែដើម្បីសម្រេចនូវគោលបំណងនេះ ត្រូវការអត់ធ្មត់ ការធ្វើផែនការនិងភាពឯកភាពជាបន្តបន្ទាប់ តាមរយៈការបំបែកទីក្រុងមហាអធិកនេះជាជំហានតូចៗ ប៉ុន្តែពួកយើងមានយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ពីរឆ្នាំមុន យើងចាប់ផ្តើមគម្រោង Bay of Lights ពីដីទំនេរដែលមិនទាន់មានអ្វីសោះ មកជាតំបន់អភិវឌ្ឍន៍ វានឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិផ្សេងៗផ្តល់នូវការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងមុខ ហើយបង្កើតឱកាសអាជីវកម្មក្នុងស្រុកឱ្យមានការរីកចម្រើន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


