Connect with us

ព័ត៌មានជាតិ

ផ្សារ​ទំនើបអ៊ីអន(AEON)ដំណើរ​​ការធម្មតា​ ខណៈវិធានការ​សុខាភិ​បាល​ត្រូវអនុវត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​

បានផុស

នៅ

ផ្សារទំនើប អ៊ីអន(AEON) ទាំងពីរ​​សាខា គឺ​អ៊ីអន​​ទី​១ និងទី​២ នឹង​នៅ​តែបើកដំណើរការ​ធម្មតា​ ជាមួយការអនុវត្តន៍គោលការណ៍ការពារជំងឺកូវីដ-១៩ យ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់គិត ពីសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកជាចំបង។ នេះបើតាម​ទំព័រហ្វេសបុក​ផ្លូវការ​របស់ផ្សារទំនើប​មួយ​នេះ​បាន​ចេញ​ផ្សាយ។

ដោយសារ​មាន​តម្រុយ​ពី​ស្រ្តី​ជនជាតិ​ចិន ០១ នាក់ ដែល​ឆ្លងកូវីដ ១៩ បានធ្វើ​ឲ្យ​សមត្ថកិច្ច​បាន​សុំ​សហការ​ជាមួ​យ​អ្នកគ្រប់គ្រងផ្សារ​ទំនើបអុីអន ១ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ដើម្បី​ស្វែង​រកដាន​​អ្នក​ដែលពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លិខិត​មួយ​ច្បាប់របស់គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ជំងឺ​កូវីដ ១៩​ បាន​ទទួល​ការ​ចម្លើយ​របស់​ស្រ្តី​ជនជាតិ​ចិន​ វ័យ ៣១ មាន​ឈ្នោះ Zhan Juan ថា កាលពី​ថ្ងៃ ១០ កុម្ភៈ ២០២១ នាង​បា​នទៅ​ផ្សា​អុីអ៊ន ១ ដើម្បី​ទិញ​ម្ហូប​អាហារ និង​សម្ភារៈ។

តម្រុយ​នេះ បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​បាន​ប្រញាប់​ប្រញាប់ ស្នើ​សុំ​សហការ​ជាមួយ​អ្នកគ្រប់គ្រង​ផ្សារ​ទំនើបអុីអ៊ន ដើម្បី​ត្រួត​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​តាមដាន​ទីតាំង​អ្នកជំងឺ​កូវីដ ១៩ និង​អ្នក​ប៉ះពាល់ ដើម្បី​បង្ការ​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម