សេដ្ឋកិច្ច
អ្នកចិញ្ចឹមក្រពើ ត្អួញត្អែររឿងគ្មានទីផ្សារនាំចេញ ខណៈតម្លៃក៏ធ្លាក់ចុះយ៉ាងខ្លាំង
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ស្ថិតនៅខេត្ដសៀមរាប បានត្អួញត្អែរអំពីរឿងគ្មានទីផ្សារនាំចេញ ខណៈតម្លៃលក់ចេញក៏ត្រូវធ្លាក់ចុះ ដែលអាចប្រឈមនឹងការខាតបង់យ៉ាងខ្លាំង។

លោក អ៊ុង វិសាល ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ខេត្តសៀមរាប បានប្រាប់ឱ្យ កម្ពុជាថ្មីដឹងថា សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមក្រពើ របស់លោកកំពុងតែជួបវិបត្តិយ៉ាងខ្លាំង នេះក៏ដោយសារតែគ្មានទីផ្សារនាំចេញទៅក្រៅប្រទេស ខណៈតម្លៃវិញក៏ត្រូវធ្លាក់ចុះយ៉ាងខ្លាំង ដែលលោកអះអាងថា ទីផ្សារក្រពើធ្លាក់ចុះតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។
ម្ចាស់កសិដ្ឋានរូបនេះ បន្តថា មុខរបរចិញ្ចឹមក្រពើ នេះ លោក និងគ្រួសារ បានចាប់ផ្ដើមវាតាំងពីឆ្នាំ ១៩៩៥ មកម្ល៉ោះ អ្វីដែលសំខាន់ មុខរបរចិញ្ចឹមក្រពើ បានជួយឱ្យគ្រួសាររបស់លោក បានមានជីវភាពធូរធារមួយកម្រិតធំ ប៉ុន្ដែចាប់ពីឆ្នាំ២០១៩មក ទីផ្សារក្រពើ ចាប់ផ្ដើមធ្លាក់ចុះជាបណ្ដើរៗ គួរឱ្យបារម្ភយ៉ាងខ្លាំង។

លោក អ៊ុង វិសាល បន្ថែមទៀតថា ដើមឡើយក្រពើមេ ១ក្បាល អាចលក់ចេញបាន រាប់ពាន់ដុល្លាន តែបច្ចុប្បន្ននេះ ក្រពើមេ ១ក្បាលលក់បានត្រឹមតែ ៥០ ទៅ ៦០ ដុល្លារ តែប៉ុណ្ណោះ ចំណែកការលក់វិញ បានត្រឹមតែលក់ឱ្យអ្នកស្គាល់គ្នា ដែលយកទៅបរិភោគតាមផ្ទះពេលមានកម្មវិធីជួបជុំម្ដងៗ។
ក្រៅពីនេះ ក៏មានឈ្មួញវៀមណាម ដែលមកទិញដល់កសិដ្ឋាន ដើម្បីយកទៅលក់បន្តនៅប្រទេសរបស់ពួកគេ ជាដើម។
លោក អ៊ុង វិសាល ក៏សូមសំណូមពរសូមឱ្យក្រសួងដែលពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម សូមមេត្តាជួយពន្លឿនការនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន ធ្វើយ៉ាងណាឱ្យបានលឿនបំផុត ក្នុងឆ្នាំនេះ ផងដែរ។

ចំណែក លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប ដូចគ្នា លើកឡើងដូចគ្នាថា កសិដ្ឋានចិញ្ចឹមក្រពើ របស់លោកក៏កំពុងជួបវិបត្តិទីផ្សារនាំចេញ ដូចកសិដ្ឋានផ្សេងៗដែរ ខណៈទីផ្សារបច្ចុប្បន្នមានតែប្រទេសវៀតណាម តែមួយគត់ ផងនោះ។
លោក បន្តថា សម្រាប់តម្លៃទីផ្សារវិញ ក្រពើមេ ១ក្បាល លក់ចេញបានត្រឹមតែ ៥០ ទៅ ៦០ ដុល្លារ តែប៉ុណ្ណោះ ដែលតម្លៃលក់ចេញ មិនអាចទប់ទល់នឹងថ្លៃចំណី និងថ្លៃដើមផ្សេងៗ នោះទេ។

លោក ញ៉ែម បូរាណ សូមស្នើដល់ក្រសួងកសិកម្ម សូមមេត្តាជួយស្វែងរកទីផ្សារ និងពន្លឿនការនាំចេញក្រពើ ទៅក្រៅប្រទេស ដូចជា៖ ប្រទេសចិន និងប្រទេសវៀតណាម ជាដើម។
យ៉ាងណាមិញ លោក កាំង សារិន អ្នកចិញ្ចឹមក្រពើ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកបានលក់ចេញកសិដ្ឋានចិញ្ចឹមក្រពើ ជាង២ឆ្នាំមកហើយ នេះក៏ដោយសារតែ ការចិញ្ចឹមក្រពើ សព្វថ្ងៃនេះ មិនទទួលបានការចំណេញអ្វីច្រើន ដូចមុនពេលកូវីដ-១៩ នោះឡើយ។
អតីតអ្នកចិញ្ចឹមក្រពើ រូបនេះ ក៏បានប្រាប់ឱ្យដឹងទៀតថា មូលហេតុចម្បងនៃការលក់កសិដ្ឋានចិញ្ចឹមក្រពើ ដោយសារតែលោកត្រូវការប្រាក់សម្រាប់ទូទាត់សងគេ និងមិនចង់បន្តមុខរបរនេះ តទៅទៀត៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


