សេដ្ឋកិច្ច
របាយការណ៍ស្ទង់មតិ៖ ឥណ្ឌា និងអាស៊ាន ក្លាយជាទីសក្តានុពលផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ពីអ្នកជំនួញពិភពលោក
របាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនសេវាកម្ម PwC ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា ឥណ្ឌា និងអាស៊ាន កាន់តែក្លាយជាទីដៅសក្តានុពលផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ជំនួស ក្នុងក្រសែរភ្នែកមេដឹកនាំអាជីវកម្មសកល ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកកាន់តែយ៉ាប់យ៉ឺន។ នេះបើតាមការស្រង់ទិន្នន័យរបស់កាសែត Nikkei Asia ។

ការស្ទង់មតិនេះ ធ្វើឡើងដោយស្រង់ទិន្នន័យឆ្លើយតបពីនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនអាជីវកម្មផ្សេងៗគ្នាចំនួន ១៥០ នាក់នៅទូទាំងអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ក្នុងចន្លោះខែធ្នូ ចុងឆ្នាំមុន និងខែមករា ឆ្នាំនេះ។
ការស្ទង់មតិបង្ហាញថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ឥណ្ឌានឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់បំផុតទី៣ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុននានា ដោយកើនពីលេខ ៤។ អាស៊ីអាគ្នេយ៍វិញ ក៏នឹងឡើង១លេខដូចគ្នា ដោយនឹងឈរនៅលំដាប់ទី ៥ សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ផ្ទុយទៅវិញ អាល្លឺម៉ង់ នឹងធ្លាក់ចុះទៅលេខ ៤ ហើយជប៉ុនទៅលេខ ៦។
របាយការណ៍ស្ទង់មតិនិយាយថា អាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការផ្លាស់ប្ដូរទីតាំងវិស័យផលិតគ្រឿងអេឡិចត្រូនិក ខណៈប្រទេសឥណ្ឌាវិញនឹងចំណេញក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិក និងផ្នែកឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។

ទោះយ៉ាងណាក៏ដោយ របាយការណ៍និយាយថា ទោះបីជា ឥណ្ឌា និងអាស៊ាន កាន់តែទាក់ទាញក្ដី មេដឹកនាំអាជីវកម្មទាំងនោះនឹងមិនផ្តាច់ខ្លួនចេញពីមហាអំណាចអាមេរិក និងចិន នាពេលឆាប់ៗនោះទេ។ របាយការណ៍បន្តថា៖ «ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិសកលរបស់យើងអំពីអ្នកដឹកនាំអាជីវកម្មបង្ហាញថា ប្រទេសចិនទំនងនៅតែរក្សាតួនាទីដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក»។
គួរគូសបញ្ជាក់ថា អាស៊ីខាងត្បូង និងអាស៊ាន គឺជាបណ្ដុំប្រទេសដែលមានចំនួនប្រជាជនដ៏ច្រើន និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលអាចផ្តល់ឱកាសរកប្រាក់បានច្រើនដល់ក្រុមហ៊ុនពហុជាតិផ្សេងៗ ដែលចូលទៅវិនិយោគ។ ឥណ្ឌាមានប្រជាជនជាង ១,៤ ប៊ីលាននាក់ ខណៈអាស៊ីអាគ្នេយ៍មានជាង ៦៥០ លាននាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន