ព័ត៌មានជាតិ
គម្រោងដេញថ្លៃផ្លូវបេតុង និងស្ពានឃុំកោះទន្ទឹម ប្លែកពីឃុំផ្សេងៗ រដ្ឋបាលខេត្ត ហាមមិនឱ្យសារព័ត៌មានថតក្នុងអគារឃុំទេ តែអាចថតពីចម្ងាយ
គម្រោងដេញថ្លៃផ្លូវបេតុង និងស្ពានក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំដាក់ដំណើរការឱ្យក្រុមហ៊ុន បានចូលរួមដេញថ្លៃកាលពីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើឱ្យអ្នកចូលរួមមួយចំនួនមានការភ្នាក់ផ្អើល ក្រោយឃើញពីសកម្មភាពរបស់តំណាងរដ្ឋបាលខេត្តកំពង់ចាម ហាមមិនឱ្យអ្នកព័ត៌មាន និងអ្នកទទួលការចុះក្រោម មិនឱ្យឈរថតក្នុងអគារសាលាឃុំទេ ដោយប្រាប់ឱ្យទៅថតពីចម្ងាយ ដែលជាហេតុ ធ្វើឱ្យអ្នកចូលរួមមួយចំនួនមានការងឿងឆ្ងល់ ដែលខុសពីបណ្តាឃុំដទៃទៀត។

លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត បានថ្លែងបញ្ជាក់ថា ព្រឹកនេះការបើកដាក់សំណើមាន៦ឃុំ រួមមាន គឺឃុំគគរ ឃុំរំចេក ឃុំកោះទន្ទឹម ឃុំកោះសំរោង ឃុំក្រឡា និងឃុំរអាង។ ក្នុងនោះឃុំចំនួន២ មិនបានដេញទេ គឺឃុំក្រឡា និងឃុំរអាង ដោយលោកមេឃុំមានធុរៈ។
ដោយលទ្ធផលឃុំគគរ បានទៅក្រុមហ៊ុន កៅ ប៊ុនណាក់ កសាងផ្លូវបេតុងប្រវែងជាង៥៧៦ម៉ែត្រ តម្លៃទឹកប្រាក់ប៉ាន់ស្មានជាង២៨២លានរៀល ដេញបាន១៧៧លានរៀល។ ឃុំរំចេក បានទៅក្រុមហ៊ុន កេត សុខគាង ផ្លូវប្រវែង៧៥២ម៉ែត្រ តម្លៃប៉ាន់ស្មាន ជាង២៨៤លានរៀល ដេញបាន២៥៤លានរៀល។ ឃុំកោះទន្ទឹម បានទៅក្រុមហ៊ុន សេង កញ្ញា ផ្លូវប្រវែង៥៤៩ម៉ែត្រ តម្លៃប៉ាន់ស្មានជាង២៦៨លានរៀល ដេញបាន១៧៧លានរៀល និងឃុំកោះសំរោង បានទៅក្រុមហ៊ុន ម៉េង លាប ផ្លូវប្រវែង១៨៥ម៉ែត្រ និងស្ពានបេតុងប្រវែង១២ម៉ែត្រមួយកន្លែង តម្លៃប៉ាន់ស្មានជាង៤៩៩លានរៀល ដេញបាន១៣៨លានរៀល។ ក្រុមហ៊ុនទាំង៤ ត្រូវអនុវត្តន៍តាមកុងត្រា ធ្វើយ៉ាងណាដើម្បីធានាផ្លូវ និងស្ពានឲ្យមានគុណភាព។

ប្រភពពីអ្នកទទួលការភាគច្រើនបានរអ៊ូរទាំថា ការរៀបចំនិតិវិធីរបស់រដ្ឋបាលខេត្ត ពួកគាត់ទទួលស្គាល់ ការដាក់សំណើមានរយៈពេលតែ១០នាទីទេ ដល់ពេលបើកសំណើម្តងៗ ពេលខ្លះរហូតដល់ទៅ២ម៉ោង។
ដោយគណៈកម្មការលទ្ធកម្មពិនិត្យទៅលើការគណនាតម្លៃឯកតារបស់ក្រុមហ៊ុនមួយៗ និងមើលក្រុមហ៊ុនណា ដែលដេញតម្លៃទាបជាងគេត្រូវឲ្យទៅក្រុមហ៊ុននោះ។ ការសរសេរបញ្ចូលទៅតារាង សម្រាប់កត់ត្រាលើសំណើដេញថ្លៃ ម្តេចយូររហូតដល់រាប់ម៉ោង អ្នកទទួលការស្នើឲ្យខាងគណៈកម្មការលទ្ធកម្មធ្វើការឲ្យបានលឿនបន្តិច ឃើញការដាក់សំណើដោយសេរី ដល់បើកសំណើស្ងាត់ៗទៅវិញ។

ខេត្តកំពង់ចាម បរិយាកាសផ្តល់អំណោយផលល្អ ទទួលបានគម្រោងមូលនិធិច្រើនជាងគេ គឺមានពីរក្រុមហ៊ុន គឺក្រុមហ៊ុន យ៉េន ស៉ីនួន និងក្រុមហ៊ុន កេត សុខគាង។ ហើយមានក្រុមហ៊ុនជាច្រើនទៀតដែលបានចុះបញ្ជីការរួចស្រេចនៅខេត្ត តែក៏គ្មានលទ្ធភាពទទួលគម្រោងមកធ្វើ។
ប្រភពបានបញ្ជាក់ទៀតថា ដំណើរកិច្ចលទ្ធកម្មថ្ងៃនេះដែរ ក្រុមហ៊ុន កេត សុខគាង នៅបន្តបោះទឹកតែរាប់សិបលានរៀលដល់ក្រុមហ៊ុនមួយចំនួន ជាថ្នូរមិនឲ្យចូលរួមដេញថ្លៃប្រជែង។
តំណាងរដ្ឋបាលខេត្តកំពង់ចាម បានណែនាំប្រាប់អ្នកកាសែត ដោយប្រើសម្ដីធ្ងន់ៗថា បើមិនចេះ ត្រូវសួរគេសិន កុំចេះតែផ្សព្វផ្សាយ អំពាវនាវឲ្យក្រសួងមហាផ្ទៃ ឬអេស៉ីយូ មកពិនិត្យមើលតម្លៃទឹកប្រាក់ពេលដេញថ្លៃគម្រោងចុះតិចតួចបំផុតនោះ។ ចុះតែមួយរៀលក៏មិនខុសដែរ ព្រោះថវិកា មូលនិធិ ឃុំ សង្កាត់ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានទម្លាក់ឲ្យមានចុះបញ្ជីការត្រឹមត្រូវ៕


អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


